25 C
Phnom Penh

TAG

អំពើហិង្សា

ជន​រងគ្រោះ​ក្នុង​សំណុំរឿង​ប៉ុនប៉ង​មនុស្ស​ឃាត​ដុត​ទាំង​រស់ ខក​ចិត្ត​នឹង​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដោះលែង​ជនល្មើស

ជន​រងគ្រោះ​ម្នាក់​ក្នុង​ករណី​ប៉ុនប៉ង​មនុស្ស​ឃាត​ចាក់​សាំង​ដុត​ទាំង​រស់​នៅ​ឯ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ និង​ដង្ហោយ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​គាត់ បន្ទាប់ពី​សំណុំរឿង​របស់​គាត់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ផ្អឹប​ទុក​ចោល​ជិត ៣​ឆ្នាំ​មក​ហើយ។ លោក ស៊ុយ ប៊ុនថាន់ ជា​ជន​រងគ្រោះ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា រូបលោក​ត្រូវ​ជន​ដៃដល់​ឈ្មោះ លី ស្រេង រស់នៅ​ភូមិ​២ សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ ចាប់​ដុត​ទាំង​រស់​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា...

អ្នក​កាសែត​ម្នាក់​ដែល​ត្រូវ​ឈ្មួញ​ដី​វាយ ចោទ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ផ្អឹប​សំណុំរឿង

អ្នក​សារព័ត៌មាន​ទូរទស្សន៍ MSJ TV ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​ពី​ឈ្មួញ​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​មន្ត្រី​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្អឹប​ទុក​សំណុំរឿង​របស់​គាត់​អូស​បន្លាយ​ពេល​ជិត ២​ឆ្នាំ​ទៅ​ហើយ មិនទាន់​មាន​ដំណោះស្រាយ និង​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។ ជនរងគ្រោះ​ឈ្មោះ ដួង ច័ន្ទបូរិទ្ធ ដែល​ជា​អ្នក​យក​ព័ត៌មាន​ប្រចាំ​ទូរទស្សន៍​អនឡាញ MSJ TV បាន​ឲ្យ​ដឹង​ថា បាន​ប្តឹង​អ្នកស្រី ជា សុខឡេង និង​កូនប្រុស​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូបលោក កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​អ្នក​ទាំង​ពីរ​បាន​វាយ​គាត់​ក្នុង​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង នៅ​ភូមិ​៤...

តុលាការ​សម្រេច​ឃុំ​ខ្លួន​មេបញ្ជាការ​ប៉េអិម​ក្រុង​ក្រចេះ​និង​គូកន​ពាក់ព័ន្ធ​ប្រើ​ហិង្សា​លើ​កុមារី​២​នាក់

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ក្រចេះ សម្រេច​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​កុមារី​ចំនួន ២​នាក់​នៅ​ខេត្ត​ក្រចេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ នគរបាល​យុត្តិធម៌ និង​កងរាជ​អាវុធហត្ថ​នៃ​ខេត្ត​នេះ ក៏​កំពុង​បន្ត​នីតិវិធី​ដើម្បី​កសាង​សំណុំរឿង​បន្ថែម​ទៀត​ដាក់​បន្ទុក​ប្រឆាំង​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​នេះ។ ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​របស់​តុលាការ​ខេត្ត​ក្រចេះ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា របស់​លោក ឡេង ស៊ុនសុជាតិ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ក្រចេះ ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ទេព ហ៊ុយ ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​ជន​ជាប់ចោទ ២​នាក់​ទៀត រួម​មាន​ឈ្មោះ វុធ និង គឹម...

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ភ្នែក​ទិព្វ​រាប់​ពាន់ និង​ដៃ​ទិព្វ​រាប់​ពាន់​របស់​ខ្លួន​សម្រាប់​ចាប់​មន្ត្រី​ពុករលួយ មន្ត្រី​រំលោភ​អំណាច មន្ត្រី​បំពាន​សិទ្ធិមនុស្ស មិន​បម្រើ​រាស្ត្រ...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ជា​អ្នក​ធ្វើ​ដំណើរ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ករណី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ធ្វើ​ដំណើរ​ជា​ស្ត្រី​ពី​សំណាក់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​នោះ ថា​ត្រូវតែ​កែលំអ​ក្រុម​មន្ត្រី​ទាំងនោះ​ជាបន្ទាន់ និង​មាន​វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​រូប។ សារ​រិះគន់​របស់​អ្នកស្រី ចក់ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ធ្វើ​ឡើង​បន្ទាប់ពី​មាន​ករណី​ហិង្សា​មួយ​កើតឡើង​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ពី​សំណាក់​នគរបាល​ចរាចរណ៍ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ត្រួតពិនិត្យ​ការ​បើកបរ​ខុស​បច្ចេកទេស​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ដាក់​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គួរតែ​កែសម្រួល​ឡើងវិញ ដើម្បី​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​គ្នា ព្រោះថា​មន្ត្រី​មួយ​ចំនួន​មិន​បាន​គោរព​វិជ្ជាជីវៈ...

ពលរដ្ឋ​ឃុំ​បិតត្រាំង​ដែល​រងគ្រោះ​ដោយ​អំពើ​ប្លន់​ប្រដាប់​អាវុធ​បន្ត​រិះគន់​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ថា​មិន​បាន​ស្វែងរក​ជនល្មើស

ពលរដ្ឋ​រងគ្រោះ​ដោយ​អំពើ​ប្លន់ និង​គំរាម​សម្លាប់​រស់នៅ​ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ បាន​បន្ត​រិះគន់​ស្នងការដ្ឋាន​នគរបាល និង​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ថា​គ្មាន​សមត្ថភាព​ស្វែងរក​ចាប់​ខ្លួន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​ចូល​ប្លន់ និង​ដុត​ផ្ទះ​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ បទល្មើស​ប្លន់​ប្រដាប់​អាវុធ​នេះ ក្រុម​ពលរដ្ឋ​សង្ស័យ​ថា ទាំង​ថ្នាក់​ដឹកនាំ​ស្នងការដ្ឋាន​នគរបាល មេបញ្ជាការ​កង​រាជ​អាវុធហត្ថ និង​លោក​អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មាន​ចេតនា​លាក់បាំង​ក្រុម​ជនល្មើស ទើប​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​រឿង​នេះ។ ពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ ជួយ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់...

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ថា​គ្មាន​សមត្ថភាព​ចាប់​ក្រុម​ដៃដល់​ដុតផ្ទះ​និង​បង្ក​របួស​ស្នាម​លើ​ពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បដិសេធ​ថា​ពុំ​មាន​ករណី​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចេញ​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ ព្រមទាំង​គំរាម​សម្លាប់​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នោះ​ទេ។ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការពិត​ករណី​ផ្ទុះ​ហិង្សា​នៅ​ចំណុច​ភ្នំ​ត្រងោល ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ មិនមែន​ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ​ទេ គឺជា​ជម្លោះ​ដណ្តើម​ដី​រដ្ឋ​ខុសច្បាប់​របស់​ក្រុម​ជន​អនាធិបតេយ្យ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​បិតត្រាំង ចោទ​លោក ជួន ណារិន្ទ និយាយ​ឲ្យ​រួច​តែ​ពី​មាត់...

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ចុះ​ស្រាវជ្រាវ​ករណី​ចោរ​ប្លន់​ប្រដាប់​អាវុធ​និង​ដុត​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​កម្លាំង​ដើម្បី​ចុះ​ស្រាវជ្រាវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​មាន​គ្នា​ច្រើន​នាក់​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ ដុត​បំផ្លាញ​ផ្ទះ ម៉ូតូ ម៉ាស៊ីន​ភ្លើង រថយន្ត និង​គំរាម​សម្លាប់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ក្រុម​ចោរ​ដែល​ធ្លាប់​ចូល​ប្លន់​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ស្រុក ត្រូវ​គេ​អះអាង​ថា ពួកគេ​មាន​គ្នា​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ និង​ឧបករណ៍​ល្មើស​គ្រប់​ដៃ ដូចជា​កាំភ្លើងវែង កាំបិត ចំពាម​កៅស៊ូ និង​កាំភ្លើង​ស្នប់ ឬ​កាំភ្លើង​កែច្នៃ​ជាដើម។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន...

ពលរដ្ឋ​ឃុំ​បិតត្រាំង​បារម្ភ​ជា​ខ្លាំង​ករណី​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចេញ​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ និង​គំរាម​សម្លាប់

ពលរដ្ឋ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្ដែង​ការ​ព្រួយបារម្ភ​ដោយសារ​មួយ​រយៈ​កន្លងមក​នេះ​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចេញ​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ ព្រមទាំង​គំរាម​សម្លាប់​ពលរដ្ឋ​ថែមទៀត​ផង។ ប្រភព​ដដែល​អះអាង​ថា នៅ​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​រស់នៅ គឺ​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​វែង កាំបិត ចំពាម​កៅស៊ូ និង​កាំភ្លើង​កែច្នៃ​ជាដើម បាន​ដើរ​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ គំរាម​សម្លាប់ និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់​ជាបន្តបន្ទាប់ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​បាន​ធ្វើ​ការ​ចុះ​ស៊ើប​អង្កេត ឬ​តាម​ចាប់​ជន​សង្ស័យ​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ ពលរដ្ឋ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់ បាន​ចូល​ប្លន់​ទ្រព្យសម្បត្តិ គំរាម​បាញ់​សម្លាប់ និង​បាន​វាយដំ​ទាត់​ធាក់​ពួកគាត់​ឲ្យ​រង​របួស​យ៉ាង​ដំណំ...

ពលរដ្ឋ​ថា​បទល្មើស​បាញ់​បោះ​សេរី​និង​ចាប់​មនុស្ស​ជំរិត​ទារ​ប្រាក់​កំពុង​កម្រើក​ឡើងវិញ​នៅ​ក្រុង​ព្រះសីហនុ

ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ អះអាង​ថា បទល្មើស​បាញ់​បោះ​សេរី និង​បទល្មើស​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ បាន​ចាប់ផ្តើម​កម្រើក​ជា​បណ្តើរៗ​ឡើងវិញ​ហើយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដែល​ករណី​នេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​សុខ​សុវត្ថិភាព​ក្នុង​ការ​ប្រកប​របរ​ទទួលទាន និង​ធ្វើ​ដំណើរ​របស់​ពួកគាត់។ អាជីវករ និង​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​មាន​លំនៅឋាន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ឲ្យ​ដឹង​ថា ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​បទល្មើស​ចាប់​មនុស្ស​បង្ខាំង​ជំរិត​ទារ​ប្រាក់ និង​បទល្មើស​បាញ់​បោះ​សេរី បាន​បន្ត​កើត​មាន​ជា​ញឹកញាប់ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​អំឡុង​ពេល​ផ្ទុះ​រាតត្បាត​ជំងឺ Covid-19 ឆ្លង​ចូល​សហគមន៍ ២០ កុម្ភៈ ធ្ងន់ធ្ងរ​រួចមក។ នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា មាន​ករណី​ជន​សង្ស័យ​ផ្ទុះ​អាវុធ​ប្រមាណ ៥​គ្រាប់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ...

Latest news