28 C
Phnom Penh

TAG

អំពើពុករលួយ

ក្រុម​មន្ត្រី​គយ​ចោទ​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន​ថា​កាង​បទល្មើស​ជ័រកៅស៊ូ​ឆ្លងដែន​ទៅ​វៀតណាម

មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​នាំចេញ​ទៅ​ក្រៅ​ប្រទេស បែរជា​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ទ្វារ​ទ្វេភាគី​ដូនរ័ត្ន ស្ថិត​ក្នុង​ឃុំ​រូង ស្រុក​មេមត់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញ​ជាច្រើន​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។ ប្រភព​ដដែល​បាន​ចោទ​លោក ស៊្រុន ណាត ជា​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ដូនរ័ត្ន និង​លោក នូរ និច នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​នេះ​ថា​ជា​អ្នក​កាង​ការពារ​ឈ្មួញ​ល្មើស​ទាំងនោះ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នាំ​ឲ្យ​បាត់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ជា​រៀងរាល់​ឆ្នាំ។ មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅ​ល្ងាច​ថ្ងៃ​ទី​២៨...

ប្រធាន​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

ពលរដ្ឋ និង​មន្ត្រី​រាជការ​ភាគច្រើន​បាន​ចោទ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថា​បាន​ពង្រឹង​បក្ខពួក​ដើម្បី​ពង្រឹង​បណ្ដាញ​ពុករលួយ​ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ថ្មី​មក ដោយ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច និង​ពពួក​ឧកញ៉ា​មាន​ទ្រព្យ​នៅ​លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ និង​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ជាដើម។ ប្រភព​ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ថា ជាបន្តបន្ទាប់​មកនេះ លោក ចេង ស្រុង បាន​បន្ត​ចេញ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច...

អនុរដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួង​ធនធាន​ទឹក​រង​ការ​ចោទ​ថា​កិប​កេង​ថវិកា​ជាតិ​ពី​គម្រោង​ស្ដារ​បឹងបែកក្អម​ស្រុក​មុខកំពូល​រាប់​លាន​ដុល្លារ

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា គម្រោង​ស្ដារ​បឹងបែកក្អម មាន​ទំហំ​ជាង ៥០​ហិកតារ​ជា​គម្រោង​ថវិកា​របស់​ជាតិ​នៅ​ក្នុង​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ត្រូវ​បាន​មន្ត្រី​ទទួល​ខុសត្រូវ​លើ​ការងារ​ស្ដារ​បឹង​នេះ​លួច​កិប​កេង​ថវិកា​រដ្ឋ​អស់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ចែក​គ្នា​ចាយ។ មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ស្ដារ​បឹង ហើយ​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ធនធាន​ទឹក លើក​គម្រោង​ចំណាយ​លើ​ពលកម្ម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អត់​មាន​ការងារ​ធ្វើ ឬ​រង​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 អាច​ទៅ​ធ្វើ​ពលកម្ម​ជីក ឬ​កាយ​ដី​ស្ដារ​បឹងបែកក្អម ដើម្បី​រក​កម្រៃ។ ប្រភព​បញ្ជាក់​ថា គម្រោង​សាច់ប្រាក់​ពលកម្ម​ស្ដារ​បឹងបែកក្អម នេះ...

បទល្មើស​ព្រៃឈើ​កើត​មាន​ពេញ​បន្ទុក​នៅ​ខេត្ត​ព្រះវិហារ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ

ពលរដ្ឋ​ខេត្ត​ព្រះវិហារ អះអាង​ថា បច្ចុប្បន្ន​នេះ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ឈើ​ប្រភេទ​លេខ​១ រួម​មាន​ឈើ​សុក្រំ និង​ឈ្លីក ជាដើម ចេញពី​ចំណុច​ភូមិ​សុច និង​ភូមិ​តាសែង ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​ការ​បង្ក្រាប​នោះ​ទេ។ ពលរដ្ឋ​អះអាង​ថា បទល្មើស​ព្រៃឈើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​គោលដៅ​ឆ្លងកាត់​នីមួយៗ រួម​មាន កម្លាំង​កងរាជ​អាវុធហត្ថ នគរបាល និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ត្រង់​ចំណុច​ខ្នាថ្មី ជាប់​ព្រំប្រទល់​ស្រុក​សង្គមថ្មី និង​ស្រុក​ប្រាសាទបល្ល័ង្គ ជាដើម មិន​មាន​វិធានការ​បង្ក្រាប​ទេ...

អ្នក​ឃ្លាំមើល​ព្រៃឈើ៖ អាជ្ញាធរ​ឃុំ​ត្រពាំងធំ​ខាងត្បូង​ឃុបឃិត​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​មាន​លុយ

ប្រជា​សហគមន៍​ព្រៃឈើ អះអាង​ថា អាជ្ញាធរ​ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លក់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​អ្នក​មាន​លុយ និង​ក្រុមហ៊ុន ដើម្បី​យក​លុយ​ចែក​គ្នា​ដោយ​ខុសច្បាប់។ ពួកគេ​អះអាង​បែប​នេះ បន្ទាប់ពី​រក​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​ត្រពាំងធំ​ខាងត្បូង បាន​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​អ្នក​មាន​លុយ​អស់​រាប់​សិប​ហិកតារ​កាលពី​ពេល​ថ្មីៗ​នេះ។ លោក សំ សារូ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំ​ខាងត្បូង បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា ព្រៃ​សហគមន៍​ត្រពាំងធំ​ខាងត្បូង ត្រូវ​បាន​ថែទាំ​ដោយ​ប្រជា​សហគមន៍​យ៉ាង​យកចិត្ត​ទុកដាក់ ដែល​អាច​រក្សា​ព្រៃឈើ​បាន​ល្អ...

ពលរដ្ឋ​ស្នើ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចុះ​អង្កេត​សកម្មភាព​អភិបាល​ស្រុក​កំពង់សីលា​រឿង​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ រស់នៅ​ស្រុក​កំពង់សីលា ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​បទល្មើស​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​កំពង់សីលា កើត​មាន​ជាច្រើន​កន្លែង​ឲ្យ​មាន​ប្រសិទ្ធភាព។ ពលរដ្ឋ​បាន​ចោទ​លោក សៅ បុរីឌ្ឍនៈ អភិបាល​ស្រុក​កំពង់សីលា ថា​ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ទាំងនោះ​ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ពី​ឈ្មួញ​ជីក​រណ្តៅ​ដី ព្រោះ​ថា​អភិបាល​ស្រុក​រូប​នេះ​ក៏​ជា​ឈ្មួញ​ដី ឬ​ជា​ឈ្មួញ​កណ្តាល​ទិញ​លក់​ដីធ្លី ឬ​អចលនទ្រព្យ​នៅ​ស្រុក​កំពង់សីលា នេះ​តែម្តង។ ពលរដ្ឋ​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​អង្កេត​ការងារ​របស់​លោក សៅ...

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ចម្រុះ​នៅ​ច្រក​របៀង​ឫស្សី​បី​គុម្ព បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​សត្វ​មាន់​ទា​ពី​វៀតណាម​ដោយ​ខុសច្បាប់

ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម បាន​ឲ្យ​ដឹង​ថា បទល្មើស​នាំចូល​សត្វ​មាន់​ទា និង​ផលិតផល​ពី​បក្សី​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា នៅ​ពេល​យប់ តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព ស្ថិត​ក្នុង​ភូមិ​ជាវប្ដី ឃុំ​តាអូរ ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ធ្វើ​សកម្មភាព​គគ្រឹកគគ្រេង​ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញ​មុខ​បង្ក្រាប​នោះ​ទេ។ ប្រភព​បញ្ជាក់​ថា បទល្មើស​នេះ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ដោយសារ​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ ហើយ​បើក​ឲ្យ​រថយន្ត​ដឹក​សត្វ​បក្សី​ឆ្លងដែន​ពី​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​ទាំងនេះ ដោយ​គ្មាន​ឯកសារ​ស្ដីពី​សុខភាព​សត្វ​បក្សី​ពី​ភាគ​វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ពលរដ្ឋ​បញ្ជាក់​ថា បញ្ហា​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ថៃ លី ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​តាកែវ ផង​ដែរ។ ប្រភព​បន្ត​ទៀត​ថា កាលពី​សប្ដាហ៍​មុន​នេះ មាន​សាច់ញាតិ​របស់​លោក...

ពលរដ្ឋ​ថា​បទល្មើស​កាប់​ព្រៃកោងកាង​បន្ត​កើត​មាន​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ

បទល្មើស​ចូល​ទន្ទ្រាន​កាន់កាប់​តំបន់​ការពារ​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់ បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ទេ ដោយ​ទុក​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​រាន​ស្រេច​តែ​អំពើ​ចិត្ត។ ពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​ថា បទល្មើស​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ចំណុច​ភូមិ​ជម្ពូខ្មៅ ឃុំ​ទួលទទឹង រាល់​ថ្ងៃ​នេះ គឺ​មិន​ឃើញ​មាន​អាជ្ញាធរ​មាន​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ សកម្មភាព​ទន្ទ្រាន​ដី​ព្រៃលិចទឹក​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ធ្វើ​នេសាទ​សមុទ្រ​របស់​ពលរដ្ឋ ដែល​អាស្រ័យផល​ពី​ព្រៃកោងកាង និង​ព្រៃលិចទឹក​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ។ ប្រធាន​សហគមន៍​នេសាទ​ជម្ពូខ្មៅ លោក ទេព កុសល បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា បទល្មើស​កាប់​រាន​ដី​ព្រៃលិចទឹក​ខាងលើ​នេះ រូប​លោក និង​ប្រជា​នេសាទ​សមុទ្រ​រស់នៅ​ឃុំ​ទួលទទឹង...

អតីត​ប្រធានាធិបតី​ហ្វីលីពីន​មិន​ចេះ​ពុករលួយ​និង​ជា​មេដឹកនាំ​សច្ចធម៌​ស្លាប់​ក្នុង​វ័យ​៦១​ឆ្នាំ

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino ទី​៣ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មិថុនា ក្នុង​អាយុ ៦១​ឆ្នាំ បន្ទាប់ពី​លោក​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​រដ្ឋធានី​ម៉ានីល។ តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មុន​សេចក្តី​ប្រកាស​អំពី​ការ​ស្លាប់​របស់​លោក Benigno Aquino III សេចក្តី​រាយការណ៍​មួយ​ផ្សេង​ទៀត​បាន​អះអាង​ថា លោក​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​កាពីតូល (Capitol Medical Centre) នៅ​ក្នុង​ទីក្រុង Quezon នៅ​ព្រឹក​ថ្ងៃ​នេះ...

ភាគ​១៖ តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស?

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? យើង​បាន​រាយការណ៍​ជាច្រើន​រឿង​ច្រើន​លើក​មក​ហើយ​អំពី​របៀប ឬ​របប​គ្រប់គ្រង​ពុករលួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ចំណូល​រដ្ឋ​ជា​ពន្ធដារ និង​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ។ នេះ​មិន​និយាយ​ត្រឹមតែ​នាហ្មឺន មន្ត្រី​រាជការ ឬ​រដ្ឋការ ទារ​សំណូក​បណ្ដាក់​គ្នា​ដូច​ខ្យង​ពី​តូច​ទៅ​ធំ​នោះ​ទេ គេ​រាប់​បញ្ចូល​ទាំង​ការ​លួច​បញ្ចេញ​ធនធាន​ពី​ចំណូល​ចំណេញ​ក្នុង​ក្រុមហ៊ុន​នានា ទៅ​លាក់​ឯ​ក្រៅ​ប្រទេស ដើម្បី​គេច​បង់​ពន្ធដារ​ច្រើន​នោះ​ផង​ដែរ ជា​អំពើ​ពុករលួយ​តាម​បែប​គៃ​បំបាត់។ អតីត​ឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ អ្នកស្រី Carol Rodley បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​គ្រប់​បែបយ៉ាង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាង​តិច ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​ប្រព័ន្ធ​ពុករលួយ...

Latest news