24 C
Phnom Penh

TAG

ឡៅ ម៉ុងហៃ

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន...

លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​ជា​ដាច់ខាត

មេដឹកនាំ​ត​វង្ស​ត្រកូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់ពី​ខ្លួន​នោះ​ទេ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​ថែរក្សា​អំណាច​ត្រកូល «ហ៊ុន» ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ បុរស​ខ្លាំង​នៅ​កម្ពុជា ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ ក៏​បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​អ្នកវិភាគ​ទាំងអស់​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២ ធ្នូ...

អ្នកវិភាគ៖ អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា​និង​កសាង​ជាតិ​ឱ្យ​រីកចម្រើន

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន និង​សុំ​ឱ្យ​ពលរដ្ឋ​សហការ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​ផែនការ​ស្ដារ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅ​ថ្ងៃ​អនាគត គឺ​មិនមែន​ធ្វើ​សកម្មភាព​នយោបាយ​គ្រាន់តែ​ជា​ការ​ហែកហួរ​គ្នា​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ​ថា បេសកកម្ម​របស់​អ្នក​នយោបាយ​ប្រជាធិបតេយ្យ គឺ​ត្រូវតែ​លើក​យក​បញ្ហា​សង្គម​ជាតិ​មក​ជជែក​វែកញែក និង​ដោះស្រាយ​ដោយ​ប្រកាន់​គោលការណ៍​ក្រមសីលធម៌ ចៀសវាង​ការ​វាយប្រហារ​រឿង​បុគ្គល​ផ្ទាល់ខ្លួន ដើម្បី​គ្រាន់តែ​ឈ្នះ​ចាញ់​គ្នា...

អ្នកវិភាគ៖ របៀប​ទាក់ទាញ​សន្លឹកឆ្នោត​របស់​រដ្ឋាភិបាល​កម្ពុជា ផ្ទុយ​ស្រឡះ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា របៀប​នៃ​ការ​ទាក់ទាញ​សន្លឹកឆ្នោត​របស់​រដ្ឋាភិបាល​កម្ពុជា ផ្ទុយ​គ្នា​ដាច់​ស្រឡះ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន ស្រប​ពេល​ដែល​ស្ថាប័ន​ជាតិ​ធំៗ ដូចជា​ស្ថាប័ន​អាជ្ញាកណ្ដាល​របស់​កម្ពុជា ដែល​ហៅ​កាត់​ថា គ.ជ.ប. ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​សព្វថ្ងៃ​នេះ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នេះ​ថា វិធីសាស្ត្រ​ក្នុង​ការ​រក​សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មុន​រដូវកាល​បោះឆ្នោត​បាន​មកដល់ ពួកគេ​តែង​ប្រើ​វិធានការ​គាបសង្កត់ និង​បង្ក​ការ​លំបាក​ដល់​សកម្មភាព​បក្ស​ប្រឆាំង​គ្រប់​បែប​យ៉ាង ដោយ​លើកឡើង​ពី​បញ្ហា​នេះ ឬ​បញ្ហា​នោះ...

អ្នកវិភាគ៖ រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

អ្នកវិភាគ​នយោបាយ​និង​សង្គម រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ថា ខ្លឹមសារ​នៃ​ច្បាប់​ខ្លះ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឡើង គឺ​ដើម្បី​បង្ក្រាប​លើ​អ្នក​ទិតៀន និង​ក្រុម​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក៏​ដើម្បី​ការពារ​អំណាច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ផង​ដែរ។ អ្នកវិភាគ​រូប​នេះ​អះអាង​ថា...

លោក ហ៊ុន សែន រំឭក​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំឭក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា ថ្ងៃ​វិសេសវិសាល​នេះ កម្ពុជា​គួរតែ​បោស​សម្អាត​នយោបាយ​ពុករលួយ​កុំ​ឱ្យ​មាន​នៅ​កម្ពុជា​បន្ត​ទៀត។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ថា សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ធ្វើការ​តស៊ូ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​សម្រាប់​ជាតិ​ខ្មែរ ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ពេញលេញ​បរិបូរណ៍​រហូត​ដល់​សព្វថ្ងៃ​នេះ។ នៅ​ថ្ងៃ​ទី​៩...

ប្រធាន​បក្ស​ប្រឆាំង​សម្រេច​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន​ដើម្បី​ផ្លាស់ប្ដូរ​ទីលំនៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​ប្រាប់​សមាជិក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន ដើម្បី​ផ្លាស់ប្ដូរ​ពី​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទៅ​រស់នៅ​ជាយក្រុង​វិញ​ម្តង ក្នុង​នោះ​ក៏​ដើម្បី​រំលែក​ថវិកា​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ គេហដ្ឋាន​ជា​វីឡា​មួយ​ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​បាន​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ​ជាង ២​លាន​ដុល្លារ​អាមេរិក​លើ​ទំព័រ Facebook អចលនទ្រព្យ The Century 21 Advance Property For Sale ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

ពលរដ្ឋ​ទាមទារ​ផ្តល់​អំណាច​ដល់​ព្រះមហាក្សត្រ​អាច​បំពេញ​ព្រះរាជ​តួនាទី​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

លោក ហ៊ុន សែន បង្ហាញ​ពី​ការ​គោរព និង​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី មុន​ថ្ងៃ​ខួប​លើក​ទី​១៧ នៃ​ការ​ឡើង​គ្រងរាជសម្បត្តិ​របស់​ព្រះអង្គ ដើម្បី​អាច​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ជាតិ​កម្ពុជា ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ជំរុញ​ឱ្យ​មេ​បក្ស​កាន់​អំណាច​រូប​នេះ​ផ្តល់​ព្រះ​តួនាទី​ដល់​ព្រះអង្គ​ឱ្យ​បាន​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​លិខិត​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​រាជការ​ទាំងអស់ សូម​ថ្វាយព្រះពរ​ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​បរិបូរណ៍ ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ទឹកដី និង​ដើម្បី​ប្រជារាស្ត្រ​របស់​ព្រះអង្គ​បន្ត​ទៀត។ មេដឹកនាំ​ដែល​ឧស្សាហ៍​រំលោភ​ព្រះមហាក្សត្រ​ខ្មែរ​រូប​នេះ​បាន​បួងសួង​ដល់​បុណ្យ​បារមី​នៃ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ព្រះ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​មាន​គោលជំហរ​ច្បាស់លាស់​ដូច​នៅ​ប្រទេស​ភូមា

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា ពិតជា​ក្បាលម៉ាស៊ីន​ប្រជាធិបតេយ្យ​ខ្លាំង​ដែល​គួរ​យក​ជា​គំរូ ក្នុង​ការ​តស៊ូ​នយោបាយ​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​សម័យ​ទំនើប​ចុងក្រោយ​នេះ ខណៈ​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រង​ការ​រិះគន់​ជាបន្តបន្ទាប់​ចំពោះ​ការ​ដឹកនាំ​នយោបាយ​ដែល​គ្មាន​គោលជំហរ​ច្បាស់លាស់។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ តុលា នេះ​ថា មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា បាន​ធ្វើ​សកម្មភាព​នយោបាយ​របស់​ពួកគេ​ដល់​កម្រិត​ដែល​អាច​រុញច្រាន​ពួក​មេ​យោធា​ផ្ដាច់ការ​ភូមា ចេញពី​កិច្ចប្រជុំ​អាស៊ាន ដែល​ជា​អង្គការ​ដ៏​ធំ​ក្នុង​តំបន់​សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ជាទូទៅ​ក្នុង​សង្គម​ជាតិ​ណា​ដែល​មាន​មេដឹកនាំ​នយោបាយ​ប្រជាធិបតេយ្យ​ខ្លាំង នោះ​ប្រាកដ​ជា​ឃើញ​សកម្មភាព​ពលរដ្ឋ​ខ្លាំង​កើតឡើង ហើយ​នៅ​ពេល​នោះ គឺជា​ពេល​ដែល​មេដឹកនាំ​អំណាច​យោធា​និយម...

បក្ស​ប្រឆាំង៖ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP USA) អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺជា​កិច្ចសន្យា​ធានា​របស់​អន្តរជាតិ​លើ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ប្រើ​ដើម្បី​បញ្ចប់​ជម្លោះ ឬ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា។ ក្រុម​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដើម្បី​ចូលរួម​អបអរ​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​បន្ត​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក្នុង​ការ​រក្សា​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​មិន​បាន​ចែង​អំពី​ការ​អស់​សុពលភាព​នៃ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ស្ដីពី​កាតព្វកិច្ច​របស់​ហត្ថលេខី​ទាំងអស់ ក្នុង​ការ​ធានា​នូវ​អធិបតេយ្យ​ជាតិ...

Latest news