28 C
Phnom Penh

TAG

ប្រេងឆៅ

ក្រសួង​រ៉ែ​និង​ថាមពល៖ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ក្រុម​នាវិក​និង​នាវា​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​នៅ​កម្ពុជា

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឲ្យ​ដឹង​ថា អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចាប់​ខ្លួន​ក្រុម​នាវិក និង​នាវា​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​នៅ​កម្ពុជា នៅ​ក្នុង​ទឹកដី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងមក​នេះ​ដោយ​មាន​ការ​សហការ​គ្នា​ល្អ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង និង​នាវិក​នៅ​លើ​កប៉ាល់​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក​នៅ​ឆ្នេរសមុទ្រ​សូម៉ាត្រា ក្រោយ​ពី​នាវា​នេះ​បាន​ចូល​ដែន​សមុទ្រ​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់។ នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos របស់​ក្រុមហ៊ុន Kris Energy ដែល​បាន​រង​ការ​ចោទប្រកាន់​ពី​បទ​លួច​ប្រេង​ឆៅ​ជិត...

កម្ពុជា​ខកខាន​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ដំណាច់​ខែ​ឧសភា​មិន​ដូច​ការ​គ្រោងទុក

កម្ពុជា​បាន​ខកខាន និង​បន្ត​ពន្យារពេល​នាំ​ប្រេង​ឆៅ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដូច​តាម​ការ​គ្រោងទុក ថា​នឹង​នាំ​ចេញ​នៅ​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០២១ នេះ ដោយសារ​ក្រុមហ៊ុន​នាំ​ចេញ​នៅ​មិនទាន់​បញ្ចប់​កាតព្វកិច្ច​របស់​ខ្លួន​នៅឡើយ។ លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា នេះ​ថា នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន Kris Energy កំពុង​ធ្វើ​ការងារ​នាំ​ចេញ​ប្រេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្រុមហ៊ុន Kris Energy មិនទាន់​បាន​បញ្ចប់​ការងារ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន​មួយ​ចំនួន។ ដូចនេះ ក្រុមហ៊ុន​នៅ​មិនទាន់​អាច​នាំ​ចេញ​ប្រេង​បាន​នៅឡើយ​ទេ។...

Latest news