28 C
Phnom Penh

TAG

ជំងឺកូវីដ-19

អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 បាន​កើន​ឡើង​ដល់ ២៥​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ តុលា

អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 បាន​កើន​ឡើង​ដល់ ២៥​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ជា​តួលេខ​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​ជាង​សព្វ​មួយ​ដង​នៃ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយសារ​ជំងឺ Covid-19 បើ​ទោះបីជា​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​បាន​ថយ​ចុះ​ពី​ជិត ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ មក​នៅ​ជាង ២០០​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​ហើយ​ក្តី។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​នៃ​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ២៥​នាក់ និង​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ២៦៨​នាក់ ខណៈ​អ្នក​ដែល​បាន​ជាសះស្បើយ​ថ្មី​មាន​ចំនួន...

មន្ត្រី​សុខាភិបាល​កម្ពុជា​អះអាង​ថា ចិន​តែង​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ក៏​មិន​រត់​ចោល​កម្ពុជា​ដែរ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា ប្រទេស​ចិន​តែងតែ​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ចិន​ក៏​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​លើ​គ្រប់​វិស័យ មិនមែន​ត្រឹមតែ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​ប្រតិកម្ម​ថា កម្ពុជា​មិន​គួរ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​ចិន​ជ្រុល​ហួសហេតុ​ក្នុង​នយោបាយ​ការទូត​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ទេ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បទសម្ភាសន៍​ទទួល​វ៉ាក់សាំង​ជំនួយ​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ទំនាក់ទំនង​កម្ពុជា-ចិន មិនមែន​ជា​រឿង​ដែល​ពិបាក​វាយតម្លៃ​នោះ​ទេ ព្រោះថា​ប្រទេស​ចិន​តែង​ជួយ​ដល់​កម្ពុជា​តាំងពី​កម្ពុជា​នៅ​បាតដៃ​ទទេ​រហូត​កម្ពុជា​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ។ អ្នកស្រី​អះអាង​ថា តាមរយៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន គឺ​មាន​ចំណង​មិត្តភាព​ដែកថែប​រឹងមាំ​មិន​អាច​បំបែក​បាន​ជាដាច់ខាត...

រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ Covid-19

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ថា ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​២០២១ នេះ​ត្រូវ​ផ្អាក​ជា​ថ្មី​ទៀត ដោយសារ​បញ្ហា​ជំងឺ Covid-19 បើ​ទោះបីជា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ​ច្រើន​ហើយ​ក្ដី។ ក្នុង​ពិធី​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ តុលា នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា បញ្ហា​ជំងឺ Covid-19 នៅ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ពេល​ណា​ឡើយ ដែល​ករណី​នេះ​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចេះ​សម្រប​ខ្លួន​រស់នៅ​ជាមួយ​ស្ថានភាព​នេះ ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​រលក​ចម្លង​បន្ត​ទៀត។ តាម​គម្រោង...

ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ​រង​ការ​ចោទ​ថា​យក​លុយ​ជា​សាធារណៈ

អាណាព្យាបាល​មួយ​ចំនួន​បាន​ចោទ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​បាន​ឃុបឃិត​គ្នា​បង្កើត​កម្មវិធី​ប្រមូល​លុយ​ពី​អាណាព្យាបាល​ជា​សាធារណៈ លើ​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដល់​កុមារ ដែល​ប្រាសចាក​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ អាណាព្យាបាល​ម្នាក់​មាន​វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ខណ្ឌ​សែនសុខ ដែល​នាំ​កូនស្រី​ទៅ​ចាក់​វ៉ាក់សាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដឹង​តាម Messenger Facebook នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​តុលា នេះ​ថា រូបភាព​នៃ​ការ​ប្រមូល​លុយ​ពី​អាណាព្យាបាល​កុមារ​របស់​ក្រុម​គ្រូពេទ្យ​នោះ ធ្វើឡើង​ដោយ​យក​ប្រអប់ ឬ​កេស​សម្រាប់​ដាក់​ម៉ាស់...

មន្ត្រី​សុខាភិបាល​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ធ្ងន់ធ្ងរ​ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ខ្លាំង​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បិទ​បញ្ចប់ ដោយសារ​ពលរដ្ឋ​បាន​នាំគ្នា​ជួបជុំ និង​ផ្តុំ​ច្រើន​កុះករ ហើយ​ពលរដ្ឋ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។ ការ​ព្រួយបារម្ភ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ចែករំលែក​រូបភាព​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​យុវជន ប្រជាពលរដ្ឋ បាន​នាំគ្នា​ដើរ​លេង​កម្សាន្ត​ជួបជុំ​ប្រមូល​ផ្ដុំ​ច្រើន​កកកុញ​នៅ​តំបន់​រមណីយដ្ឋាន​អន្លង់ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កែប ជាដើម ដោយ​មិន​បាន​អនុវត្ត​តាម​វិធាន​សុខាភិបាល។ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19...

អ្នក​ឃ្លាំមើល​ស្វាគមន៍​ចំពោះ​វិធានការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ដោយ​ការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​សេចក្តី​ណែនាំ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ ត្បិត​ពលរដ្ឋ​ខ្លះ​មាន​បញ្ហា​សុខភាព​មិន​អាច​ចាក់​វ៉ាក់សាំង​បាន។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដូច្នេះ បន្ទាប់ពី​រដ្ឋបាល​ក្រុង​ភ្នំពេញ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 តាម​ទីប្រជុំជន​ដោយ​ការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង​ដើម្បី​ធានា​ការ​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ Covid-19 ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក មឿន តុលា...

មន្ត្រី​បក្ស GDP ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​ពី​មូលហេតុ​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល GDP ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល បង្ហាញ​ទិន្នន័យ​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19 និង​ប្រវត្តិ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ផង​ដែរ ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​រៀបចំ​ជីវិត​រៀន​រស់នៅ​ជាមួយ Covid-19។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ និង​ចេះ​រស់​តាម​គន្លង​ថ្មី​ជាមួយ​ជំងឺ Covid-19 លុះត្រាតែ​ក្រសួង​សុខាភិបាល​ត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រាន់ តាមដាន​ការ​ឆ្លង និង​ដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ ការ​ព្យាបាល​អ្នក​វិជ្ជមាន​វីរុស Covid-19 ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​វិភាគ​លើ​កត្តា​អាទិភាព​ដែល​អាច​ឱ្យ​អ្នក​ឆ្លង​ស្លាប់​ដោយសារ​ជំងឺ​នេះ។ លោក​លើកឡើង​ថា ការ​ឆ្លង​វីរុស Covid-19...

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល​បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ជាបន្ទាន់

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ក្នុង​ការ​រុករក​អ្នក​មាន​ជំងឺ Covid-19 នៅ​តាម​ភូមិ​បន្ត​ទៀត ព្រោះថា​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្ក​ភាព​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ទៅវិញ ខណៈ​ពលរដ្ឋ​មិន​មាន​ជំងឺ​នេះ​ទាល់តែសោះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​សារ​សំឡេង​ប្រវែង​ជាង ១០​នាទី​ទៅ​ក្នុង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​តាម​បណ្តា​រាជធានី-ខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា ឧបករណ៍​តេស្ដ​រហ័ស​ត្រូវ​ប្រើ​ក្នុង​ទីតាំង​ជាក់លាក់ ដើម្បី​រង់ចាំ​ពលរដ្ឋ​ទៅ​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​វិញ​នៅ​ពេល​ដែល​ពលរដ្ឋ​សង្ស័យ​ថា​ខ្លួន​គាត់​ឆ្លង​វីរុស Covid-19។ លោក ហ៊ុន សែន អះអាង​ថា បើ​ទោះបីជា​ត្រូវ​ផ្អាក​ការ​បិទ​ខ្ទប់​ដើម្បី​ការ​រុករក​អ្នក​ឆ្លង​វីរុស Covid-19 នៅ​តាម​ទីតាំង​ដែល​សង្ស័យ​ក៏ដោយ ក៏​ត្រូវ​នាំគ្នា​អនុវត្ត​វិធានការ​សុខាភិបាល​ជាប់​ជានិច្ច​ដដែល ដើម្បី​ធានា​នូវ​សុវត្ថិភាព​សុខភាព​ពេញលេញ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​នៅ​ពេល​ខាងមុខ...

អ្នក​ឃ្លាំមើល៖ អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ជាបន្តបន្ទាប់​កន្លងមក ប៉ុន្តែ​ដើម្បី​ឱ្យ​ជាក់ច្បាស់ និង​ចៀសវាង​ការ​ចោទប្រកាន់ និង​ការ​ប្រកែក​ដោះសា ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ករណី​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នេះ គឺ​ដើម្បី​រក្សា​កិត្តិយស​របស់​អាជ្ញាធរ និង​ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា...

នាយករដ្ឋមន្ត្រី​ជំរុញ​ក្រសួង​សុខាភិបាល​ពិចារណា​បិទ​ឬ​ត្រូវ​បន្ត​ពិធី​បុណ្យ​កាន់​បិណ្ឌ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល ពិចារណា​បិទ ឬ​ត្រូវ​បន្ត​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ

Latest news