28 C
Phnom Penh

TAG

ក្រសួង​សុខាភិបាល

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល​បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ជាបន្ទាន់

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ក្នុង​ការ​រុករក​អ្នក​មាន​ជំងឺ Covid-19 នៅ​តាម​ភូមិ​បន្ត​ទៀត ព្រោះថា​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្ក​ភាព​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ទៅវិញ ខណៈ​ពលរដ្ឋ​មិន​មាន​ជំងឺ​នេះ​ទាល់តែសោះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​សារ​សំឡេង​ប្រវែង​ជាង ១០​នាទី​ទៅ​ក្នុង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​តាម​បណ្តា​រាជធានី-ខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា ឧបករណ៍​តេស្ដ​រហ័ស​ត្រូវ​ប្រើ​ក្នុង​ទីតាំង​ជាក់លាក់ ដើម្បី​រង់ចាំ​ពលរដ្ឋ​ទៅ​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​វិញ​នៅ​ពេល​ដែល​ពលរដ្ឋ​សង្ស័យ​ថា​ខ្លួន​គាត់​ឆ្លង​វីរុស Covid-19។ លោក ហ៊ុន សែន អះអាង​ថា បើ​ទោះបីជា​ត្រូវ​ផ្អាក​ការ​បិទ​ខ្ទប់​ដើម្បី​ការ​រុករក​អ្នក​ឆ្លង​វីរុស Covid-19 នៅ​តាម​ទីតាំង​ដែល​សង្ស័យ​ក៏ដោយ ក៏​ត្រូវ​នាំគ្នា​អនុវត្ត​វិធានការ​សុខាភិបាល​ជាប់​ជានិច្ច​ដដែល ដើម្បី​ធានា​នូវ​សុវត្ថិភាព​សុខភាព​ពេញលេញ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​នៅ​ពេល​ខាងមុខ...

ក្រសួង​សុខាភិបាល៖ វីរុស Covid-19 កំពុង​ផ្ទុះ​តាម​បណ្តា​ខេត្ត​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ

ក្រសួង​សុខាភិបាល ព្រមាន​ថា រយៈពេល​ចុងក្រោយ​នេះ​ក្រសួង​បាន​រក​ឃើញ​ករណី​ផ្ទុះ​ជំងឺ Covid-19 ភាគច្រើន​បាន​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​លក់ដូរ​ដែល​នៅ​តាម​បណ្តា​ខេត្ត ក្រុង ស្រុក ឃុំ និង​តាម​ទីប្រជុំជន​នានា ខណៈ​តាម​ទីផ្សារ​ទំនើប​កំពុងតែ​ថយ​ចុះ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ពឹងផ្អែក​ទៅលើ​តែ​ប្រសិទ្ធភាព​វ៉ាក់សាំង​ទាំងស្រុង ពីព្រោះ​លទ្ធភាព​ចម្លង​វីរុស Covid-19 ទៅលើ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច គឺ​នៅតែ​អាច​ចម្លង​បាន​ដដែល ប្រសិនបើ​មិន​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។ ប្រភព​ដដែល​អះអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 និង​ឆ្ពោះទៅ​រក​ការរស់នៅ​តាម​បែប​គន្លង​ប្រក្រតី​ភាព​ថ្មី ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​នេះ​ឱ្យ​បាន​ខ្ជាប់ខ្លួន​ជានិច្ច ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្កើន​ការ​អនុវត្ត​នូវ​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល។ ក្រសួង​សុខាភិបាល...

ក្រសួង​សុខាភិបាល​ថា​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ប្រភេទ DELTA បាន​ឆ្លង​ជាង ១​ពាន់​ករណី​ហើយ​នៅ​កម្ពុជា

ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA បាន​កើន​ឡើង​ដល់ ១៤០០​នាក់​ហើយ ហើយ​មេរោគ​នេះ​កំពុងតែ​វាយលុក​ចូល​ក្នុង​សហគមន៍​នៅ​ស្ទើរតែ​ទូទាំង​ប្រទេស លើកលែងតែ​ខេត្ត​ពីរ​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​មាន​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ។ ក្រសួង​សុខាភិបាល បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ថា អ្នក​ឆ្លង​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ត្រូវ​បាន​រក​ឃើញ​ក្នុង​សហគមន៍​លើ​អ្នក​ដំណើរ​មកពី​បរទេស ពលករ​ខ្មែរ​ឆ្លង​មកពី​ប្រទេស​ថៃ ប្រទេស​វៀតណាម បុគ្គលិក​រោងចក្រ​កាត់ដេរ ដូនជី សិស្ស​សាលា...

អ្នក​ស្លាប់​ដោយ​ជំងឺ Covid-19 ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 បាន​ធ្លាក់​ចុះ​មក​ត្រឹម ៦​នាក់​នៅ​ថ្ងៃ​នេះ ខណៈ​រយៈពេល​កន្លងទៅ ការ​ស្លាប់​មាន​ចំនួន​ច្រើន​រហូត​ដល់​ជាង ៣០​នាក់ និង​តិច​បំផុត​មិន​ក្រោម ១០​នាក់​នោះ​ទេ​ក្នុង​មួយ​ថ្ងៃៗ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៤២៣​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ២១៩​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៦​នាក់។ ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ...

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ៤៤​នាក់​បន្ថែម​ទៀត

ក្រសួង​សុខាភិបាល ប្រកាស​រក​ឃើញ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta លើ​ពលរដ្ឋ​ចំនួន ៤៤​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​មេរោគ Covid-19 ប្រភេទ Delta កើន​ឡើង​ដល់​ទៅ ៤២៩​នាក់។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន ៤៤​នាក់​ដែល​ក្រសួង​រក​ឃើញ​មាន​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta កាល​ពី​ថ្ងៃ​ទី​១០ សីហា។ ក្រសួង​បញ្ជាក់​ថា...

បណ្ឌិត មាស នី ថា​ក្រសួង​សុខាភិបាល​គួរ​ពិនិត្យ​ការ​បើក​ប្រាក់​បេសកកម្ម​បុគ្គលិក​ឱ្យ​ត្រឹមត្រូវ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រសួង​សុខាភិបាល​កម្ពុជា គួរ​មាន​យន្តការ​ត្រួតពិនិត្យ​លើ​ការ​បើក​ប្រាក់​បេសកកម្ម​ដល់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រតិបត្តិការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 និង​ពិនិត្យ​គុណភាព​ម្ហូបអាហារ​សម្រាប់​អ្នកជំងឺ​ផង​ដែរ ចៀសវាង​អំពើ​ពុករលួយ​កើត​មាន​ក្នុង​ពេល​អនុវត្ត។ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ មាន​ត្រីងៀត​កំពុងតែ​ឆ្លៀត​ពង​យ៉ាង​ពេញ​ទំហឹង ដោយសារ​មាន​បុគ្គលិក​សុខាភិបាល​ខ្លះ​កំពុងតែ​ព្យាយាម​កេងប្រវ័ញ្ច​ធ្វើ​មាន​ធ្វើ​បាន​នៅ​ពេល​ដែល​មនុស្ស​ដទៃទៀត​កំពុង​រងទុក្ខ​ដោយសារ​វិបត្តិ​សកល​មួយ​នេះ។ លោក​អះអាង​ថា នៅ​អង្គភាព​ខ្លះ​មាន​ការ​គាបសង្កត់​កើន​ឡើង​ដោយ​មាន​អ្នក​តាម​កាត់​យក​ភាគរយ​ពី​អ្នក​ប្រចាំការ​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក ទោះ​អ្នក​ទាំងនោះ​បាន​លះបង់​គ្រប់​បែបយ៉ាង​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ Covid-19 គ្មាន​ពេល​សម្រាក​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា តាមដាន និង​ស្រាវជ្រាវ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​វិធានការ​រដ្ឋបាល​នានា​របស់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ ជុំវិញ​បញ្ហា​នេះ...

Latest news