video

សាច់ញាតិ​និង​អ្នក​វិភាគ​ថា​រដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​អ្នក​ទោស​នយោបាយ​និង​មនសិការ​ឆ្លង​Covid-19

សាច់ញាតិ​អ្នក​ជាប់​ឃុំ និង​អ្នក​វិភាគ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា គ្រួសារ​របស់​ពួកគាត់​បាន​ឆ្លង​ជំងឺ Covid-19 នៅ​ក្នុង​ពន្ធនាគារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​លើក​ឡើង​ថា មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន ៣៥០​នាក់ រក​ឃើញ​ឆ្លង​ជំងឺ Covid-19 ខណៈ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ពន្ធនាគារ​ខេត្ត​កណ្ដាល និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ភាព​ចង្អៀត​ណែន​ដោយសារ​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ។
video

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ស្ថានភាព​ពលរដ្ឋ​ពេល​នេះ​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ផង​និង​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​ផង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពេលនេះ​មិន​ត្រឹម​តែ​ត្រូវការ​ការពារ​សុវត្ថិភាព​សុខភាព​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ក៏​ជា​កត្តា​ចម្បង​សម្រាប់​ពួកគាត់​ដែរ ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជាង ១​ឆ្នាំ​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19 នេះ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ឈប់​ការ​បញ្ចេញ​វ៉ាក់សាំង​ទៅ​តាម​បណ្តា​ខេត្ត​ដែល​មន្ត្រី​របស់​ខ្លួន​ធ្លាប់​បាន​ស្នើសុំ​កន្លង​មក ថា​ជា​ការ​ប្រើ​ខុស​យុទ្ធសាស្ត្រ និង​គ្មាន​ប្រសិទ្ធភាព។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត...
video

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​លើក​កម្ពស់​សិទ្ធិ​កុមារ​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​រាជការ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ រួម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ត្រូវ​នាំ​គ្នា​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧២ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​ខួប​លើក​ទី​២០ នៃ​ទិវា​ប្រឆាំង​ពលកម្ម​លើ​កុមារ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា...
video

តើ​លោក កឹម សុខា អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អំណោយ​ដែល​ប្រធាន​អតីត​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀង​នៅ​ពេលនេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​លោក និង​មាន​ការ​ចូលរួម​ពី​សប្បុរសជន​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នេះ​ថា...
video

ក្រុម​តស៊ូ​មតិ​ថា​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ត្រូវ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​កម្ពុជា​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ពី​មេ​បក្ស​ប្រឆាំង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក គួរ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ពេល​ជួប​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជំរុញ​ឲ្យ​មេ​ដឹកនាំ​រូប​នេះ​ដោះលែង​មេ​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ អ្នក​វិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា...
video

មន្ត្រី​គយ​ខេត្ត​កោះកុង​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​សកម្មភាព​មេ​PM​ខេត្ត​ព្រះសីហនុ

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ម្នាក់ បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ជួយ​ពិនិត្យ​សកម្មភាព​អនុវត្តន៍​តួនាទី​របស់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​យក​តួនាទី​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​បក្ខពួក។ កន្លងមក​នេះ លោក ហេង ប៊ុនទី ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​យក​តួនាទី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​បទល្មើស​ផ្សេងៗ ជាពិសេស​តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី...
video

IDEA TALK៖ តើការរំលាយគណបក្សឆាំងនៅភូមា និងនៅកម្ពុជា មានភាពខុសគ្នា ឬដូចគ្នា ត្រង់ចំនុចណាខ្លះ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ តើការរំលាយគណបក្សឆាំងនៅភូមា និងនៅកម្ពុជា មានភាពខុសគ្នា ឬដូចគ្នា ត្រង់ចំនុចណាខ្លះ?
video

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងសម្រេចចិត្ត លាតត្រដាងពីលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ជិត១លានដុល្លារអាមេរិក ដែលបានរលាយបាត់ស្រមោលសូន្យឈឹងអស់ពេលជាច្រើនឆ្នាំកន្លងមក

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទម្លាយពីមូលហេតុនៃការបាត់លុយ មូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយមាតុភូមិនិវត្តជាង  ១លានដុល្លារអាមេរិក ក្រោយគណបក្សប្រឆាំងត្រូវបានរំលាយ ហើយប្រធានបក្សនេះត្រូវបានចាប់ខ្លួន។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ លោក មុត ចន្ថា បានសរសេរលើគណនី Facabook របស់លោកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា...
video

តើលោក ហ៊ុន សែន ពិតជាប្រមាញ់ជីវិតបញ្ញវន្តខ្មែរនៅក្រៅស្រុកដែលកំពុងរិះគន់លោកមែនទេ?

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា វិធីតែមួយគត់ដែលលោក ហ៊ុន សែន អាចសម្លាប់ ឬចាប់ពួកគេដាក់គុកបាន លុះត្រាលោក ហ៊ុន សែន បើកច្រកឲ្យពួកគេទៅប្រកួត នៅសមរភូមិនយោបាយក្នុងប្រទេសវិញប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម...
video

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សថា ទាល់តែមានការចរចានយោបាយទើបសកម្មជនបក្សប្រឆាំងមានសេរីភាពឡើងវិញ

ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា ប្រសិនបើគ្មានការសម្របសម្រួលនយោបាយរវាងថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាចទេ នោះពន្លឺនៃការដោះលែងអ្នកទោសនយោបាយ ក៏គ្មានសង្ឃឹមទទួលបានសេរីភាព ដែរ។ ការអះអាងនេះធ្វើបន្ទាប់ពីអាជ្ញាធរកម្ពុជា បានព្យាយាមបំបែកហ្វូងក្រុមស្ត្រីថ្ងៃសុក្រ ដែលបានជួបជុំគ្នានៅមុខស្ថានទូតអាមេរិក ដើម្បីតាមដានញត្តិរបស់ពួកគេដែលស្នើសុំឲ្យស្ថានទូត ជួយអន្តរាគមន៍ទៅ រដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងក្រុមគ្រួសាររបស់ពួកគេ។