video

ប្រធាន​ចលនា​យុវជន​បក្ស​ប្រឆាំង​ប្រកាស​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​កូរ៉េ

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ប្រកាស​ពី​ការ​បញ្ចប់​អាណត្តិ​របស់​ខ្លួន បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ចលនា​បក្ស​ប្រឆាំង​អស់​រយៈពេល ២​អាណត្តិ​មាន​រយៈពេល ១០​ឆ្នាំ​ដោយ​គិត​ចាប់តាំង​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០២១ នេះ។អតីត​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​មាន​ឱកាស​បាន​ចូលរួម​ជាមួយ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ ក្នុង​ការ​ការពារ​លើកស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​ជាដើម។លោក​អះអាង​ថា...
video

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនមែន​មកពី​ចិន​ឬ​អាមេរិក​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ហា​ស្លាក់​ខ្ជាក់​ស្លែង​រវាង​ចិន ឬ​អាមេរិក​នោះ​ទេ ប៉ុន្តែ​ជា​រឿង​កម្ពុជា​ខ្លួនឯង​ដែល​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប៉ុណ្ណោះ។មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នេះ​ថា នៅ​ពេល​កម្ពុជា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ត្រឹមត្រូវ​ហើយ​នោះ គ្មាន​រដ្ឋ​បរទេស​ណា​អាច​មក​រំលោភ​បំពាន​អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ​ជាតិ និង​អព្យាក្រឹតភាព​របស់​កម្ពុជា​បាន​ឡើយ ជាពិសេស​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា គឺជា​រដ្ឋធម្មនុញ្ញ​ឯករាជ្យ​ស្របតាម​ខ្លឹមសារ​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​យ៉ាង​ពេញលេញ។
video

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ឧបត្ថម្ភ​ថវិកា​ដោយ​អាមេរិក​នៅ​ឆ្នេរ​រាម

ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នេរ​រាម និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​មូលដ្ឋាន​យោធា​របស់​ចិន People's Republic of China ឬ PRC military នៅ​កម្ពុជា​ផង​ដែរ។ការ​ព្រួយបារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា។អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Wendy Sherman បាន​រិះគន់​ថា​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បកស្រាយ​ពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​រាម...

សហគមន៍​អឺរ៉ុប​ថ្កោលទោស​យោធា​ភូមា​ដែល​មាន​ផែនការ​រំលាយ​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា របប​សឹក​ភូមា​មាន​ផែនការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី សហភាព​អឺរ៉ុប​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រកាស​ថ្កោលទោស​ពួក​យោធា​ដោយ​គំរាម​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​របប​សឹក​មួយ​នេះ។គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NLD នៃ​ប្រទេស​ភូមា បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ជា​លើក​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ហៅថា​ជា​អច្ឆរិយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ពួក​យោធា​បាន​ប្លន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ ដោយ​រំលាយ​ឆន្ទៈ​ប្រជាជន​ភូមា​រាប់​លាន​នាក់។ពី​ទីក្រុង​ព្រុយហ្សែល ប្រទេស​បែលហ្សិក ការិយាល័យ​អ្នក​នាំពាក្យ​សម្រាប់​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ពួក​យោធា​ភូមា ដោយ​ប្រឆាំង​ដាច់ខាត​ការប៉ុនប៉ង​រំលាយ​បក្ស​នយោបាយ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា។អ្នក​នាំ​ពាក្យ​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប...
video

គ.ជ.ប កំណត់​ថ្ងៃ​បោះឆ្នោត​សាកល្បង​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​សម្រេច​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សាកល្បង​សម្រាប់​ឆ្នាំ​២០២១ នេះ​ហើយ។ការ​សម្រេច​នេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​បាន​ផ្សព្វផ្សាយ​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​សាកល្បង និង​ការ​ទទួល​ពាក្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​សម្រាប់​សង្កេតការណ៍​ក្នុង​ការបោះឆ្នោត​សាកល្បង​នេះ។គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ដ៏​ខ្លី​ខាងមុខ​នេះ ដែល​នឹង​ធ្វើ​ឡើង​ទូទាំង ២៥​រាជធានី-ខេត្ត។គ.ជ.ប អះអាង​ថា ការ​បោះឆ្នោត​សាកល្បង​នេះ​ត្រូវ​បាន​កំណត់​យក​ការិយាល័យ​បោះឆ្នោត​ត្រឹម​តែ ២​ប៉ុណ្ណោះ​សម្រាប់​ឃុំ-សង្កាត់​នីមួយៗ ខណៈ​ការ​ទទួល​ពាក្យ​អ្នក​សង្កេតការណ៍​ជា​ភ្នាក់ងារ​គណបក្ស​នយោបាយ...
video

រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ខែ​ឧសភា​ឆ្នាំ​២០២១​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​២០​ម៉ឺន​នាក់

ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ​ថា ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ទូទៅ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត ២០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង​ជិត ៧០០% បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ​២០២០។ ការ​ធៀប​ទៅ​នឹង​ខែ​មេសា ឆ្នាំ​២០២០ គឺ​ដោយសារ​តែ​ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍។ លោក ថោង...
video

សកម្មជន​ព្រៃឈើ​ថា​សម្បត្តិ​ធម្មជាតិ​ខ្មែរ​នឹង​រលាយ​បើ​សកម្មជន​ត្រូវ​បាន​រឹតត្បិត​ចុះ​ល្បាត

ក្រុម​សកម្មជន​ឃ្លាំមើល​ព្រៃឈើ​អះអាង​ថា ចាប់តាំង​ពី​សកម្មជន និង​សហគមន៍​ការពារ​ព្រៃឈើ​ត្រូវ​បាន​រារាំង និង​ហាមឃាត់​ដោយ​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​កន្លង​មក​នេះ គឺ​ស្មើ​នឹង​បើក​ឱកាស​ពេញ​ទំហឹង​ឱ្យ​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ​មួយ​ចំនួន​អាច​សហការ​គ្នា​បំផ្លាញ​ព្រៃឈើ​ខ្មែរ​បាន​យ៉ាង​រលូន។ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សហគមន៍​ជនជាតិ​ភាគតិច​កួយ​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​មាន​បទល្មើស​ព្រៃឈើ​ជិត ១០០​ករណី​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ក្នុង​ពេល​ថ្មីៗ​នេះ។សកម្មជន​ការពារ​ព្រៃឈើ​លោក សាន់ ម៉ាឡា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា...
video

ក្រុម​តស៊ូ​មតិ​ថា​ជំនួប​មន្ត្រី​ការបរទេស​អាមេរិក​និង​លោក ហ៊ុន សែន ជា​គន្លឹះ​វិជ្ជមាន​សម្រាប់​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​អះអាង​ថា ជំនួប​រវាង​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាច​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មិថុនា នេះ។
video

IDEA TALK៖ តើ​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជា​ការ​ចូលរួម​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ តើការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោក ហ៊ុន សែន ជាការចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជាដែរឬទេ?

វៀតណាម​សុំ​វ៉ាក់សាំង​COVID-19​ពី​អាមេរិក ខណៈ​សមាជិក​អាស៊ាន​មួយ​នេះ​ពុំ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ចិន​ជា​ប្រទេស​ជាប់​របង​នឹង​គ្នា

វៀតណាម ជា​ប្រទេស​មួយ​ដ៏​ធំ​នៃ​សមាគម​អាស៊ាន ១០​ប្រទេស។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនិស្ត​ដែល​មាន​របង​ព្រំដែន​ជាប់​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន ជា​ប្រទេស​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ វ៉ាក់សាំង​ចិន ដែល​កំពុង​ចាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន មាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​សឹងតែ​ទាំងអស់​ប្រើប្រាស់​វ៉ាក់សាំង​ចិន ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ ប្រទេស​ដែល​ពុំ​បាន​ឮ​ថា​ប្រើ​វ៉ាក់សាំង​ចិន មាន​សិង្ហបុរី និង​វៀតណាម។ សម្រាប់​សិង្ហបុរី ជា​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់ កំពុង​ប្រើប្រាស់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។...