24 C
Phnom Penh

CATEGORY

បរិស្ថាន

លោក ហ៊ុន សែន៖ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ

លោក ហ៊ុន សែន អះអាង​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​ប្រទាក់​ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ដែល​មាន​ស្រាប់ និង​បង្ការ​ហានិភ័យ​ថ្មីៗ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នេះ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​គ្រោះ​មហន្តរាយ​នៅ​មាន​កម្រិត​ទាប​នៅឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន...

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​សប្តាហ៍​ដោយសារ​ឥទ្ធិពល​ព្យុះ​កុំប៉ាស៊ូ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ព្យុះ​កុំប៉ាស៊ូ ដែល​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ពេញ​មួយ​សប្ដាហ៍​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ទី​១៤ តុលា ព្យុះ​កុំប៉ាស៊ូ...

អ្នក​វិភាគ៖ ការ​ចូលរួម​ពី​យុវជន​ដើម្បី​កិច្ចការ​សង្គម​មិន​ខ្វះ​ទេ ប៉ុន្តែ​ខ្វះ​ការ​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា សកម្មភាព​ចូលរួម​របស់​យុវជន​នៅ​កម្ពុជា​ដើម្បី​កិច្ចការ​សង្គម​ជាតិ ដោយ​ការ​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​នោះ គឺ​ពិតជា​មិន​ខ្វះ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​កំពុង​ខ្វះ​ពិតប្រាកដ​នោះ គឺ​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចូលរួម​កសាង​សង្គម​ជាតិ ឬ​ក៏​អត់​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា...

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា​និង​ខ្យល់​មូសុង​និរតី​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី​ខ្សោយ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា ហើយ​ឥទ្ធិពល​នេះ​នឹង​បន្ត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​តុលា សាជាថ្មី​ដោយ​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម។ ក្រសួង​បញ្ជាក់​ថា...

ពលរដ្ឋ​ត្រពាំងធំខាងត្បូង​បារម្ភ​សាជាថ្មី​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មូលដ្ឋាន

ពលរដ្ឋ​សហគមន៍​ត្រពាំងធំខាងត្បូង លើកឡើង​ថា ព្រៃ​សហគមន៍​ដែល​ពួកគេ​បាន​ថែរក្សា​កន្លងមក​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​សាជាថ្មី​ទៀត ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​ព្រៃ​សហគមន៍​នេះ​ពី​សំណាក់​មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំខាងត្បូង លោក សំ សារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

ក្រសួង​ធនធាន​ទឹក​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កម្ពុជា បន្ត​អំពាវនាវ​រំឭក​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​កណ្តាល តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​អាច​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប...

ដើមឈើ​ធំៗ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដែល​ទាក់ទាញ​ទេសចរ ប្រឈម​ងាប់ និង​បាត់បង់​ជា​បណ្តើរៗ

ដើមឈើ​ទាល​ធំៗ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ កំពុង​ប្រឈម​ងាប់​ជា​បណ្តើរៗ និង​មាន​ដើមឈើ​ខ្លះ​ទៀត​ត្រូវ​គេ​កាប់​ដោយ​ស្រប​ច្បាប់។ ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប និង​ភ្ញៀវ​ទេសចរ ចាត់ទុក​ថា​ករណី​នោះ​គឺជា​ចេតនា​របស់​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​សម្លាប់​ដើមឈើ​ទាល​ធំៗ​ឱ្យ​អស់​ពី​បរិវេណ​មុខ​អង្គរវត្ត​ទៅវិញ។ ក្រុម​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន បាន​ប្រទះ​ឃើញ​ដើមឈើ​ទាល ២​ដើម​ងាប់ និង​ដើមឈើ​ទាល​ខ្លះ​ទៀត​ដែល​មុខកាត់​ជាង ១​ម៉ែត្រ ប្រវែង​ជិត...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹងតាមោក​បន្ថែម​ទៀត ដោយសារ​អំណាច​នៃ​ទឹកលុយ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ លើកឡើង​ថា ដោយសារតែ​អំណាច​នៃ​ទឹកលុយ ហើយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ខាងមុខ បាន​នាំ​ឲ្យ​ការ​កាត់​ផ្ទៃ​បឹងតាមោក​ទៅ​ឲ្យ​វិស័យ​ឯកជន ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់ ហើយ​ផ្ទៃ​បឹង​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​លុប​អស់​ខ្ទេចខ្ទី​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។ ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹងតាមោក​ជាង ៤​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​ឈ្មោះ សាយ...

ក្រុម​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​លើក​ទី​៥​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ជា​លើក​ទី​៥ ហើយ ដើម្បី​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កន្លងមក ដោយ​ផ្តល់​យុត្តិធម៌ និង​សេរីភាព​ជូន​ពួកគេ​វិញ។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន...

លោក ហ៊ុន សែន៖ បញ្ហា​ថាមពល អាកាសធាតុ​និង​បរិស្ថាន​ជា​គោល​នយោបាយ​សំខាន់​របស់​កម្ពុជា

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន​ជា​គោលនយោបាយ​សំខាន់​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃយាន ឆ្នាំ​២០២១ ដែល​រៀបចំ​ឡើង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា...

ព័ត៌មានថ្មីៗ