28 C
Phnom Penh

CATEGORY

ជម្លោះដីធ្លី

សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​បន្ទាប់ពី​អនុវត្ត​ទោស​ចប់​នៅ​ខេត្ត​ត្បូងឃ្មុំ

សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​នេះ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​សកម្មជន​ដីធ្លី​រូប​នេះ​បាន​អនុវត្ត​ទោស​រយៈពេល ២​ឆ្នាំ​តាម​ការ​កំណត់​របស់​តុលាការ។

លោក ស ខេង សោកស្ដាយ​ចំពោះ​មន្ត្រី​មួយ​ចំនួន​ដែល​ប្រើ​អំណាច​រំលោភ​យក​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​លោភលន់​មួយ​ចំនួន​ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដី និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​អភិបាល​ថ្មី​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង...

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ថ្មី​ខេត្ត​កំពត​ចាត់​វិធានការ​មន្ត្រី​ទុច្ចរិត​ឃុបឃិត​លក់​អាង​ទឹក​ដងទង់

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន ដែល​មក​ទទួល​តំណែង​ថ្មី​ជា​អភិបាល​ខេត្ត​កំពត បើក​ការ​ស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់​ចំពោះ​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ឃុបឃិត​គ្នា​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ...

ពលរដ្ឋ​ស្រុក​កំចាយមារ​ស្នើ​អភិបាល​ខេត្ត​ព្រៃវែង​អន្តរាគមន៍​យក​ចំណី​ផ្លូវ​សាធារណៈ​ដែល​គ្រួសារ​មួយ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ជាច ស្រុក​កំចាយមារ បាន​ទទូច​ស្នើ​រក​កិច្ចអន្តរាគមន៍​ពី​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ក្នុង​ករណី​ទំនាស់​មួយ​គ្រួសារ​អាង​អំណាច​បក្ខពួក​ជា​មន្ត្រី​ពន្ធនាគារ បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ឯកជន។ ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា បុគ្គល​ឈ្មោះ ជុំ សុខុន អាង​ខ្នង​បង្អែក​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ជុំ...

ពលរដ្ឋ​សាទរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដែល​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​ទន្ទ្រាន​ព្រៃឈើ​រដ្ឋ​ដោយ​ខុសច្បាប់​៦​នាក់​ដាក់​ពន្ធនាគារ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​បំផ្លាញ​ដី​ព្រៃឈើ​សាធារណៈ​របស់​រដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ចំនួន ៦​នាក់​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២១។ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ជន​សង្ស័យ​ទាំង ៦​នាក់​នេះ​ពី​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត បទ​បន្លំ​ឯកសារ​សាធារណៈ...

ពលរដ្ឋ​ស្នើ​ថ្នាក់​ដឹកនាំ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ព្រំប្រទល់​ខេត្ត​តាកែវ​និង​កំពត

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​ប្រមុខ​រដ្ឋាភិបាល មាន​វិធានការ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ កំពុង​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់ ដែល​កំពុង​កើតមាន​ឡើង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ស្រុក​ជុំគីរី ខេត្ត​កំពត។ មន្ត្រី​ឃ្លាំមើល​បរិស្ថាន និង​ប្រជាពលរដ្ឋ បាន​ឲ្យ​សារព័ត៌មាន The...

អ្នកវិភាគ​និង​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ថា​បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ

អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើសិនជា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The Cambodia Daily ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក...

រដ្ឋាភិបាល​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ១០០​ហិកតារ​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា

លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ទំហំ​ជាង ១០០​ហិកតារ​បន្ថែម​ទៀត ដើម្បី​ប្រគល់​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា គ្រប់គ្រង​ជា​កម្មសិទ្ធិ ដែល​បច្ចុប្បន្ន​ផ្ទៃ​បឹង​នេះ​ត្រូវ​បាន​កាត់​ឱ្យ​ទៅ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាង ១​ពាន់​ហិកតារ​ហើយ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា...

ពលរដ្ឋ​ស្រុក​ទឹកឈូ​ចោទ​ប្រធាន​អន្តរ​វិស័យ​ខេត្ត​កំពត​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​និង​ធ្វើ​របង​បិទ​ផ្លូវ​ចេញ​ចូល​របស់​ពលរដ្ឋ

ពលរដ្ឋ​ជា​ម្ចាស់​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ចោទ​លោក គឹម ញ៉ក់ ប្រធាន​អន្តរ​វិស័យ​សាលាខេត្ត​កំពត ថា​បាន​ឆ្លៀត​ឱកាស​ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​បិទ​ខ្ទប់​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ក្នុង​សហគមន៍ បាន​បញ្ជា​ឱ្យ​បក្ខពួក​សម្រុក​ដឹក​ដី​ចាក់​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី និង​សង់​រោង​នៅ​លើ​ដី​ចំណីផ្លូវ​រថភ្លើង​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​បិទ​ផ្លូវ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ថែមទៀត។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹងតារោង ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ...

ពលរដ្ឋ​ត្រពាំងធំខាងត្បូង​បារម្ភ​សាជាថ្មី​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មូលដ្ឋាន

ពលរដ្ឋ​សហគមន៍​ត្រពាំងធំខាងត្បូង លើកឡើង​ថា ព្រៃ​សហគមន៍​ដែល​ពួកគេ​បាន​ថែរក្សា​កន្លងមក​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​សាជាថ្មី​ទៀត ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​ព្រៃ​សហគមន៍​នេះ​ពី​សំណាក់​មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំខាងត្បូង លោក សំ សារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

ព័ត៌មានថ្មីៗ