26 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អភិបាល​ស្រុក​បន្ទាយស្រី៖ សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង​៥​ពាន់​ក្បាលដី​ទៀត​ដែល​គ្រោង​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

គណៈ​អភិបាល​ស្រុក​មួយ​រូប​នៃ​ខេត្ត​សៀមរាប អះអាង​ថា ខេត្ត​សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង ៥​ពាន់​ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច និង​ធ្វើការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​លើកឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តេញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ស្រុក​បន្ទាយស្រី ជិត ២០០​ហិកតារ​ឱ្យ​ទៅ​ឧកញ៉ា ឡេង ណាវ៉ាត្រា...

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី...

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​តុលាការ​ពិចារណា​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ ពិនិត្យ និង​ពិចារណា​ឡើងវិញ​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី ចំពោះ​ការ​វិភាគ​របស់​លោក​ដែល​បាន​រង​ការ​ចោទប្រកាន់​ថា មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នា​ពេល​កន្លងមក។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook...

ពលរដ្ឋ​ចោទ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង់​រីស្សត​រំលោភ​ដី​ចំណី​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន បាន​អះអាង​ថា សំណង់​រឹងមាំ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ ចាក់​ដី​លុប និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​កើតឡើង​ជាច្រើន​កន្លែង​នៅ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ដោយ​មាន​មិន​មាន​ហាមឃាត់​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ។ ប្រភព​ពី​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ក្រុង​កោះរ៉ុង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សំណង់​រឹងមាំ និង​សំណង់​សង់​អត់​ច្បាប់​ជាច្រើន​ទីតាំង រួម​មាន...

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ...

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន...

លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​ម្នាក់​ទាក់ទង​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​សង្គម​ម្នាក់​ទាក់ទង​ទៅ​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ថា​សូម​កុំ​គិត​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ហ៊ាន​វ៉ៃ​ខ្នោះ​រូបគេ​ឱ្យ​សោះ ទោះ​ពាក់កណ្តាល​អាធ្រាត្រ​ក៏​សមត្ថកិច្ច​អាច​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​បាន​ដែរ។ លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​បែប​នេះ ទំនង​ជា​សំដៅ​ដល់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​ធ្លាប់​បាន​លើកឡើង​ពី​លក្ខខណ្ឌ...

ក្រសួង​ធនធាន​ទឹក​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កម្ពុជា បន្ត​អំពាវនាវ​រំឭក​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​កណ្តាល តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​អាច​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប...

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​រៀន​យក​គំរូ​តាម​មេមាន់

អ្នក​ឃ្លាំមើល​ខាង​ផ្នែក​សារព័ត៌មាន អះអាង​ថា ក្រុម​ប្រឆាំង​គួរតែ​រៀនសូត្រ​តាម​គំរូ​មេមាន់​ខ្លះ​ទៅ ព្រោះ​យ៉ាងហោចណាស់​មេមាន់​ក៏​មាន​ចរិត​ចេះ​បិទបាំង​ភាព​ខ្មាសអៀន​របស់​ខ្លួន​ខ្លះ​ដែរ មុន​នឹង​ប្រគល់​ខ្លួន​ឱ្យ​មាន់​ឈ្មោល។ មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១...

អ្នក​ឃ្លាំមើល៖ ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​អាច​ងើប​ឡើង​វិញ​បាន រដ្ឋាភិបាល​ត្រូវ​រក្សា​សុវត្ថិភាព​សុខាភិបាល​និង​សន្តិសុខ

មន្ត្រី​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត លើកឡើង​ថា ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​អាច​ងើប​ឡើង​វិញ​បាន រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​កម្ពុជា​ជា​ចម្បង ទាំង​សុវត្ថិភាព​ផ្នែក​សុខាភិបាល និង​សុវត្ថិភាព​ផ្នែក​សន្តិសុខ​សង្គម។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦...

ព័ត៌មានថ្មីៗ