27 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ហើយ​នៅ​ពេលនេះ បន្ទាប់ពី​ការ​អំពាវនាវ​ឱ្យ​ប្រជាជន​ក្រោក​ប្រឆាំង​របប​សឹក

ក្រោយ​ពី​លោក Duwa Lashi មេដឹកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភូមា ដែល​បង្កើត​ដោយ​អតីត​សមាជិក​សភា បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឱ្យ​ប្រជាជន​ក្រោក​ឡើង​កាន់​អាវុធ​ប្រយុទ្ធ​យក​ឈ្នះ​របប​សឹក​នោះ គេ​ឃើញ​ថា​ស្ថានការណ៍​សឹក​បាន​រុញ​ឱ្យ​ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ពាសពេញ​ផ្ទៃ​ប្រទេស។ ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​សឹក ធ្វើឡើង​ដោយ​សហការ​គ្នា​ពី​សហគមន៍ និង​តំបន់​ជនជាតិ​ដើម បាន​កើតឡើង​សឹង​គ្រប់​ទីតាំង​សំខាន់ៗ​របស់​ពួក​យោធា​នៅ​ទូទាំង​ប្រទេស។ ទោះបី​ជនស៊ីវិល និង​កងទ័ព​កម្លាំង​ប្រឆាំង​របប​សឹក​ស្លាប់​ក៏ដោយ...

បទវិភាគ៖ លទ្ធផល​បោះឆ្នោត​សភា​សហព័ន្ធ​រុស្ស៊ី​ដំបូងៗ​បាន​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​សប្បាយ​ចិត្ត តែ​ក្រោយ​មក​ឈឺចាប់​ខ្លាំង

ការ​បោះឆ្នោត​សភា Duma នៃ​ប្រទេស​រុស្ស៊ី ដែល​បាន​ប្រព្រឹត្ត​ដល់​ទៅ​រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា មើលទៅ​ដូចជា​រឿង​កំប្លែង​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បន្តិច​ចំពោះ​អារម្មណ៍​ទស្សនិកជន​មិន​ចូលចិត្ត​តារា​កំប្លែង​តួ​កាច​ម្នាក់។ តារា​កំប្លែង​តួ​កាច​រូប​នេះ​ចេញ​មក​ភ្លាម​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​ចិត្ត​បន្តិច​ត្រង់ថា តួ​កាច​ម្នាក់​នេះ​ទំនង​មិន​លេង​ល្បិច​កិច្ចកល​ផ្ដួល​គូប្រកួត​ដោយ​ល្បែង​ទុច្ចរិត​ទៀត​នោះ​ទេ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តារា​កំប្លែង​មុខ​ស្ងួត​មួយ​នេះ​វាយ​គូប្រកួត​ដួល​ព្រាត ដោយ​ល្បិច​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង។ ទស្សនិកជន​ស្រឡាំងកាំង​ដោយ​មិន​នឹកស្មាន​ថា...

តុលាការ​របប​សឹក​ភូមា​បង្ខំ​អ្នកស្រី ស៊ូជី ឆ្លើយ​សារភាព​ថា​គាំទ្រ​រដ្ឋាភិបាល​ឯកភាព​ជាតិ តែ​អ្នកស្រី​ថា​ជា​សិទ្ធិ​របស់​ពលរដ្ឋ

អ្នកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សា​រដ្ឋ​មាន​ឋានៈ​ស្មើ​នឹង​ប្រធានាធិបតី បាន​ថ្លែង​ថា ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺជា​សិទ្ធិ និង​ឆន្ទៈ​របស់​ប្រជាជន។ បើ​តាម​មេធាវី​របស់​អ្នកស្រី គឺ​អ្នកស្រី ស៊ូជី បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំរឿង​ពុករលួយ​ប្រឆាំង​នឹង​អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា​រូប​នេះ ហើយ​ចម្លើយ​របស់​អ្នកស្រី គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​រដ្ឋអាជ្ញា​ដែល​បាន​សួរ​អ្នកស្រី​ថា...

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao ប្រកាស​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ក្រោយ​ពី​បែកបាក់​សម្ពន្ធភាព​ជាមួយ​បុរស​ខ្លាំង ឌូទើតេ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ ប្រទេស​ហ្វីលីពីន នឹង​បោះឆ្នោត​ប្រធានាធិបតី។ ខណៈ​នេះ​នៅ​ពុំ​ទាន់​មាន​បេក្ខជន​ច្រើន​ទេ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត។ សម្រាប់​កំពូល​អ្នក​ប្រដាល់ Manny Pacquiao ដូចជា​មាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា មាន​ការ​ចុះផ្សាយ​ព្រោងព្រាត​អំពី​ដំណឹង​ដែល​ថា លោក Pacquiao សម្រេច​ចិត្ត​ឈរ​ឈ្មោះ​សម្រាប់​បេក្ខជន​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន។...

ចិន​កាន់តែ​ឈឺចាប់​នឹង​អាមេរិក ដែល​បាន​ប្រមូល​កម្លាំង​កាន់តែ​ធំ​ក្នុង​ការ​ប្រឆាំង​នឹង​ខ្លួន

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្ពន្ធភាព​ប្រឆាំង​ចិន ចាប់ផ្ដើម​កកើត​មួយ​ទៀត​បន្ទាប់ពី​សម្ពន្ធភាព​ដ៏​រឹងមាំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ក្នុង​អន្តរកាល​នៃ​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្ពន្ធភាព​សន្ទនា​ចតុភាគី​ហៅថា Quad ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។ សម្ពន្ធភាព​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មាន​ឈ្មោះ​ថា AUKUS...

បុរស​ខ្លាំង​ហ្វីលីពីន​ជិត​អស់​អំណាច ខណៈ​តុលាការ​អន្តរជាតិ​សម្រេច​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ប្រទេស​ហ្វីលីពីន នឹង​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទៀត ដែល​ជា​ការ​បិទ​បញ្ចប់​អាណត្តិ​របស់​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។ យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រធានាធិបតី​កាន់​អំណាច​បាន​តែ ៦​ឆ្នាំ​ប៉ុណ្ណោះ គឺ​មួយ​អាណត្តិ។ ការ​ចាកចេញ​ពី​តំណែង​របស់​ប្រធានាធិបតី ត្រូវ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ សម្រាប់​បុរស​ខ្លាំង...

UN នឹង​សម្រេច​ថា​តើ​រដ្ឋាភិបាល អ៊ុងសាន ស៊ូជី ឬ​ក៏​ពួក​យោធា​ជា​អ្នក​កាន់កាប់​អាសនៈ​នៅ UN ឬ​ក៏​ទុក​ឱ្យ​ទំនេរ

មហាសន្និបាត​លើក​ទី​៧៥ របស់​អង្គការ​សហប្រជាជាតិ ត្រូវ​ចាប់ផ្ដើម​នៅ​បុរី​ញីវយ៉ក នៅ​ថ្ងៃ​ទី​១៤ កញ្ញា។ សម្រាប់​មហាសន្និបាត​ឆ្នាំ​នេះ​មាន​របៀបវារៈ​ជាច្រើន​ដែល​ត្រូវ​លើកឡើង ប៉ុន្តែ​ភាព​ចម្រូងចម្រាស​មួយ​បាន​ផ្ទុះឡើង គឺ​ការ​ដណ្ដើម​អាសនៈ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​រវាង​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​របប​សឹក​ភូមា។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា Irrawaddy បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​សាតាំង​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នឹង​ធ្វើការ​សម្រេច​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក...

វៀតណាម​ចុះហត្ថលេខា​ពង្រីក​វិស័យ​ការពារ​ជាតិ​ជាមួយ​ជប៉ុន​នៅ​ចំពោះ​វត្តមាន​ប្រមុខ​ការទូត​ចិន

នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ហាណូយ និង​ប្រទេស​ពីរ​ទៀត​មិនទាន់​បាន​ចាកចេញ​ផុត​ពី​ដែនដី​អាស៊ាន​ផង ស្រាប់តែ​វៀតណាម និង​ជប៉ុន បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​រួម​គ្នា​ក្នុង​ការ​សំដៅ​ពង្រឹង​សន្តិសុខ​តំបន់ ដែល​មើល​ទៅ​ជា​ការ​ទាត់ចោល​នូវ​ការ​ស្នើសុំ​របស់​ចិន សុំ​ឱ្យ​វៀតណាម ជួយ​ទប់ស្កាត់​អ្នក​ខាងក្រៅ​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​តំបន់។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូដូ គឺ​ជប៉ុន និង​វៀតណាម...

ខួប​បង្កើត​របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​ចម្លែក​ធ្វើ​ទាំង​យប់

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​កូរ៉េ​ខាងជើង ដែល​ជា​រដ្ឋ​អាថ៌កំបាំង​តែងតែ​បង្កើត​ព្រឹត្តិការណ៍​អ្វី​មួយ​ចម្លែក​ជាងគេ។ ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យក្មេង គីម ជុងអ៊ុន គឺ​រដ្ឋ​ផ្ដាច់ការ​សន្តតិវង្ស​មួយ​នេះ​មិន​ដែល​ធ្វើ​អ្វី​មួយ​ឱ្យ​ពិភពលោក​សាទរ និង​ស្ងប់​អារម្មណ៍​ផ្លូវចិត្ត​នោះ​ទេ។ រដ្ឋ​មួយ​នៅ​ឧបទ្វីប​កូរ៉េ បើ​មិន​បាន​គំរាម​ពិភពលោក​ដោយ​ការ​បាញ់​កម្ទេច​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​មិន​ចម្លែក​នោះ​ទេ។ រាល់​គ្រប់​ព្រឹត្តិការណ៍​ជាតិ គឺ​សុទ្ធតែ​ហែ​ក្បួន​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​មិន​អស់ចិត្ត​ឡើយ។ នៅ​ក្នុង​ពិធីបុណ្យ​ខួប​លើក​ទី​៧៣ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ...

ចិន​ផ្ដល់​ជំនួយ​ភ្លាមៗ​ទៅ​ឱ្យ​របប​តាលីបង់ ខណៈ​អាមេរិក​និង​សម្ពន្ធមិត្ត​មិនទាន់​ទទួលស្គាល់​របប​នេះ​នៅឡើយ

កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា ពួក​តាលីបង់​ដែល​ឈ្នះ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន បាន​បង្កើត​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​ដឹកនាំ​ប្រទេស និង​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​របប​របស់​ខ្លួន។ ប៉ុន្តែ​ពិភពលោក​មើល​ទៅ​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​រដ្ឋាភិបាល​ថ្មី​អាហ្វហ្គានីស្ថាន ដែល​បង្កើត​ឡើង​ដោយ​ពួក​តាលីបង់ លើកលែងតែ​ទីក្រុង​ប៉េកាំង​មួយ​ប៉ុណ្ណោះ​ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​មួយ​នេះ​ជាមួយ​នឹង​ការ​ផ្ដល់​ជំនួយ​ផ្សេងៗ​មាន​ទាំង​ស្បៀងអាហារ ថ្នាំពេទ្យ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ការ​ផ្គត់ផ្គង់​ទឹកស្អាត​សរុប​ទៅ​ជាង ៣០​លាន​ដុល្លារ​អាមេរិក។ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង...

ព័ត៌មានថ្មីៗ