Saturday, June 5, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

978 POSTS 0 COMMENTS

ស្លាប់​៧​នាក់​និង​ជាង​៩០​នាក់​ឈឺ​និង​កំពុង​សង្គ្រោះ​បន្ទាន់​ដោយសារ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា តាម​លទ្ធផល​មកពី​មន្ទីរ​ពិសោធន៍​លើ​សំណាក​អ្នក​នៅ​ក្នុង​ហេតុការណ៍​ស្លាប់​ជាបន្តបន្ទាប់​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​កើតឡើង​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​មាន​សារជាតិ​មេតាណុល​ខ្ពស់។ ករណី​ពុល​ស្រា​ស​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៧​នាក់​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៩០​នាក់​ទៀត​ឈឺ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស​ក្នុង​ពេល​ដែល​ពួកគាត់​ជុំ​គ្នា​ផឹក​ស្រា​ស​ក្នុង​ពិធីបុណ្យ​សព​មួយ ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លាឈប់​ពី​តួនាទី

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា អនុម័ត​យល់ព្រម​តាម​សំណើ​សុំ​លាលែង​ពី​មុខតំណែង​របស់​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ហើយ​នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​មិថុនា។ ការ​អនុម័ត​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​លោក​តាំងពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ មក​ម្ល៉េះ។

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរក្រោម​បន្ត​រស់​ដោយ​គ្មាន​សេរីភាព​លើទឹក​ដី​កំណើត ខណៈ​វៀតណាម​រំលោភ​សិទ្ធិ​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ថ្ងៃ​ទី​៤ ខែ​មិថុនា គឺជា​ខួប ៧២​ឆ្នាំ​ដែល​ខ្មែរក្រោម​ឈឺចាប់​ព្រោះ​តែ​ទឹកដី​កូសាំងស៊ីន ឬ​ទឹកដី​កម្ពុជាក្រោម បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម បន្ត​ពី​អាណានិគមនិយម​បារាំង។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម តែងតែ​ចិញ្ចឹម​មហិច្ឆតា​លេប​យក​ទឹកដី​កម្ពុជា​ទៅ​គ្រប់គ្រង​ក្រោម​អំណាច​របស់​ខ្លួន​ទៅតាម​កាលៈទេសៈ​នយោបាយ​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។

ភរិយា​បណ្ឌិត កែម ឡី ថា​ភាព​អយុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​អណាធិបតេយ្យ

ភរិយា​បណ្ឌិត កែម ឡី លើកឡើង​ថា ភាព​អយុត្តិធម៌​នៅ​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ភាព​អណាធិបតេយ្យ​សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន អស់​ទៅ​ហើយ។ ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី​នៅ​ថ្ងៃនេះ​ដោយ​លើកឡើង​ពី​ទស្សនៈ​ពីរ​ដែល​មាន​លក្ខណៈ​ផ្ទុយគ្នា ប៉ុន្តែ​ទស្សនៈ​ទាំង​ពីរ​នេះ​បែរ​ជា​បង្ហាញ​ពី​ស្ថានភាព​អណាធិបតេយ្យ​ដែល​កើតមាន​ព្រោងព្រាត​នៅ​កម្ពុជា...

ពលរដ្ឋ​រិះគន់​លោក ជា សុផារ៉ា និង​មន្ត្រី​ពីរ​រូប​ទៀត​ថា​រួមគំនិត​គ្នា​បំផ្លាញ​ធនធាន​ធម្មជាតិ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ទំហំ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឧកញ៉ា​មាន​ទ្រព្យ​ដ៏​ល្បី​ម្នាក់​ឈ្មោះ លី ហាក់ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឈ្មោះ...

ប៉ាគីស្ថាន​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ក្រោម​បំណុល​ចិន​ពាន់​លាន​ដុល្លារ​សង​មិន​រួច

ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ដែល​ធ្លាក់​ក្នុង​បំណុល​ចិន គឺ​ច្រើនតែ​បង្វិល​ប្រាក់សំណង​ទៅវិញ​មិន​រួច ហើយ​ត្រូវ​បាន​ចិន​រឹបអូស​ទ្រព្យសម្បត្តិ។ ស្រីលង្កា ត្រូវ​បាន​មើលឃើញ​ថា​ជា​ប្រទេស​ដំបូង​គេ​ធ្លាក់​ខ្លួន​ជា​កូនបំណុល​ចិន​រើ​មិន​រួច។ ដោយសារ​ករណី​នេះ យ៉ាងហោចណាស់​កំពង់ផែ​សមុទ្រ​ចំនួន​ពីរ​កន្លែង​របស់​ប្រទេស​នេះ ត្រូវ​បាន​ចិន​រឹបអូស​យក​មក​ធ្វើ​ជា​ភាគហ៊ុន​របស់​ខ្លួន​ផ្ទាល់។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ដែល​ជា​កូនបំណុល​នៃ​ប្រទេស​ចិន កំពុង​សិក្សា​ឡើងវិញ​ពី​ហានិភ័យ​ខ្លាច​ដូច​ប្រទេស​ស្រីលង្កា។ ដែន​កោះ​ម៉ាឌីវ ជា​ប្រទេស​តូច​មួយ​សម្រេច​ខ្ចី​ប្រាក់​ពី​ឥណ្ឌា ១៥០០​លាន​ដុល្លារ ដោយ​ប្រគល់​ឱ្យ​ចិន​វិញ ខណៈ​ចិន​គំរាម​រឹបអូស​ទ្រព្យសម្បត្តិ​ភាគហ៊ុន​មួយ​ចំនួន។...
video

អភិបាល​ស្រុក​កោះកុង​ត្រៀម​បញ្ជូន​សំណុំរឿង​អ្នក​រំលោភ​ដី​មាត់​ព្រែកតាតៃ​ទៅ​តុលាការ

អភិបាល​ស្រុក​កោះកុង លោក ជា សូវី ព្រមាន​ថា អាជ្ញាធរ​នឹង​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ស្រុក និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​ម្ចាស់​ទីតាំង​សំណង់ និង​ចាក់​ដី​លុប​មាត់​ព្រែកតាតៃ នៅ​រឹង​ទទឹង​មិន​រុះរើ​តាម​កិច្ចសន្យា​កំណត់ និង​ជីក​កាយ​ដី​ចេញពី​ចំណី​ព្រែក។ លោក​បន្ត​ថា ក្នុង​ចំណោម​ម្ចាស់​ទីតាំង​ដី​ចំនួន ៥​នាក់ ដែល​ប្រព្រឹត្ត​ល្មើស​សង់​សំណង់​អណាធិបតេយ្យ និង​ដឹក​ដី​ចាក់​រំលោភ​យក​មាត់​ព្រែកតាតៃ​កន្លង​មក​នេះ គឺ​មាន ៤​នាក់ បាន​អនុវត្ត​តាម​កិច្ចសន្យា ប៉ុន្តែ​នៅ​មាន​ម្ចាស់​ដី​ម្នាក់​ទៀត​ឈ្មោះ...
video

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​គួរតែ​ដាក់​ចេញ​គោល​នយោបាយ​គាំពារ​ជនរងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល

ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​គោលនយោបាយ​គាំពារ​ជន​រងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​ខ្លួន ជាជាង​ការ​អនុវត្ត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់​ពលរដ្ឋ​ដោយ​គ្មាន​ដំណោះស្រាយ​ដូច​ពេល​កន្លង​មក។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ក្រុង​ភ្នំពេញ ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​សម្រេច​ឱ្យ​ផ្អាក​អាជីវកម្ម​ដែល​បង្ក​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស Covid-19 មួយ​ចំនួន​ជា​បណ្ដោះអាសន្ន​រយៈពេល ១៤​ថ្ងៃ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស...
video

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​ចំនួន​៥ ​ពី​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤

បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៥ ដែល​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ បាន​រក​ឃើញ​នា​ពេល​កន្លង​មក ប្រគល់​ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា និង​អភិរក្ស​បន្ត​ទៀត​កាលពី​ដើម​ខែ​មិថុនា ថ្មីៗ​កន្លង​មក​នេះ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ការ​ប្រគល់​ទទួល​វត្ថុ​បុរាណ​ទាំង ៥​ប្រភេទ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្ទាល់​រវាង​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហការី ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់ និង​ដាំ​កូនឈើ​នា​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤...
video

តើ​រដ្ឋាភិបាល​គួរ​បន្ត​រឹតត្បិត​សេរីភាព និង​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​បន្ត​ទៀត​ដែរ​ឬ​ទេ ដើម្បី​រក្សា​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ដើម្បី​រក្សា​កិត្តិយស​របស់​កម្ពុជា ឱ្យ​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន ឱ្យ​ចូលរួម​សវនាការ​របស់​ប្រធាន​សហជីព​រូប​នេះ​បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់ និង​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​នេះ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង...