34 C
Phnom Penh

ភាគ​បញ្ចប់៖ បណ្ដាញ​សាខា​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជាណាចក្រ​ថៃឡង់ដ៍ ជា​អ្នក​ជិតខាង​របស់​រាជាណាចក្រ​កម្ពុជា។ រាជាណាចក្រ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា រៀបចំ​បណ្ដាញ សាខា រចនាសម្ព័ន្ធ​ក្នុង​បេសកកម្ម​គ្រប់គ្រង និង​តាមដាន​សកម្មភាព​ពលករ​ខ្មែរ​ដែល​គេ​ហៅថា ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស។

ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ខេត្ត​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ មាន​ឈ្មោះ​ខុស​ពី​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​ដទៃ។ គេ​ឲ្យ​ឈ្មោះ​ថា ក្រុម​ការងារ​កសាង ពង្រឹង​គណបក្ស (ប្រជាជន​កម្ពុជា) ប្រចាំ​ប្រទេស​ថៃ មិន​ហៅ​ថា​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ឬ​ហៅ​ថា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​នោះ​ទេ។

យោង​តាម​សេចក្តី​ព្រាង សេចក្តី​សម្រេច​ស្តី​អំពី​ការ​កែសម្រួល​ក្រុម​ទទួល​បន្ទុក​តាម​តំបន់​នៅ​ប្រទេស​ថៃ និង​លេខាធិការដ្ឋាន​របស់​ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ដែល​មាន ៤​ប្រការ បក្ស​ប្រជាជន​កម្ពុជា កំណត់​ទិសដៅ​ជា​លាយលក្ខណ៍​អក្សរ​ច្បាស់លាស់ តើ​ក្រុម​ណា​នៅ​ទីណា មាន​ភារកិច្ច​ធ្វើ​អ្វី​ខ្លះ។

តទៅ​នេះ យើង​សូម​រាយ​នាម​សមាសភាព​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ប្រទេស​ថៃ ជា​បន្ត​ទៅ​ទៀត ហើយ​និង​សូម​ជូន​ជ្រាប​អំពី​ភារកិច្ច។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​សុរិន្ទ មាន​សមាសភាព ៤៣​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • អ៊ិន ខេមរា

អនុប្រធាន ៥​នាក់ បុរស​ទាំងអស់ ៣​នាក់​មកពី​តំបន់​សាមុតប្រកាន ឈ្មោះ៖

  • ឡៅ ហ៊ីម
  • សែមសក្តិ សិនា
  • ទ្រី សុភី
  • រឿន ចន្ថា
  • វឹត សុវណ្ណឧត្តម

សមាជិក​បុរស​ឈ្មោះ៖

  • ម៉ៃ វឌ្ឍនា
  • ទីន សុវណ្ណនី
  • មុំ សម្ផស្ស
  • ហេង កូយ
  • ស៊ុន ហ៊ាយ
  • ព្រំ សុវណ្ណាក់
  • ម៉ូតសុខ មេសា
  • ប្រាក់ វុទ្ធី
  • លឹម ស៊ុយហុង
  • ឈឿន សេរីវុធ
  • ស៊ឹម លីហេង
  • ថុង សុផា
  • ប៉ែន ពិសិដ្ឋ
  • ប៉ែន សុខន
  • សៀង គឹមឡូត
  • វុន វាសនា
  • ម៉ី សុអ៊ីម
  • វង់ ពេជ្ររតនៈ
  • នួន កុសល្យ
  • ឡេង ប៉ូឡូ
  • យ័ត យុត
  • សុខ វីរៈ
  • ស្រី វិសាល
  • សេង សម្បត្តិ
  • ឡុង ដារ៉ាវីន
  • សាន់ មេសា
  • សុខ បូនី
  • ទេព ចាន់រិទ្ធិ
  • ទៀង សំណាង
  • ពេញ ហេងអ៊ុន
  • សំនាង ថានន្តរិទ្ធ
  • សឿង គឹមសួ
  • សុខ ប៊ុនឡា

សមាជិក​ស្ត្រី​ឈ្មោះ៖

  • នួន អមរា
  • តាន់ ទ្រីយ៉ា
  • ប៊ូ ចាន់ធឿន
  • លាង ដាឡែន។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​ឈៀងម៉ៃ មាន​សមាសភាព ១០​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • គេង សែ

អនុប្រធាន​ម្នាក់​ឈ្មោះ៖

  • ហួន សុខភានាថ

សមាជិក​បុរស​ឈ្មោះ៖

  • ណុប នរិន្ទ
  • ដួង ច័ន្ទអម្រឹត
  • ជីង សរ
  • សោម ច័ន្ទរដ្ឋា
  • តាំង ម៉េងលី
  • គុន សំផន

សមាជិក​ស្ត្រី​ឈ្មោះ៖

  • អ៊ូច ជាច័ន្ទមល្លិកា
  • ស ដានី។
កិច្ចប្រជុំ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ ប្រធាន​សាខា​បក្ស និង​សមាជិក​សមាជិកា​ដោយ​ផ្ទាល់ និង​តាម​អនឡាញ (Zoom) នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១។

ក្រុម​ទទួល​បន្ទុក​តាម​តំបន់​តាម​ខេត្ត មាន​ភារកិច្ច​ដោយ​សង្ខេប​ដូច​តទៅ​នេះ៖

  • សម្របសម្រួល សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ជា​យន្តការ​ជួប​ជាមួយ​ពលករ រើស​ចូល​សមាជិក ឧទ្ទេសនាម​ឲ្យ​គណៈកម្មាធិការ​គណបក្ស/សាខា​បក្ស​ប្រចាំ​ប្រទេស​ថៃ ពោល​គឺ​ស្ថានទូត។
  • ចុះ​ជួប​សំណេះសំណាល រៀបចំ​កម្មវិធី ពិធី​បុណ្យ​នានា​ជាមួយ​សហគមន៍ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ។
  • ផ្សព្វផ្សាយ​គោលការណ៍ គោល​នយោបាយ សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល គណបក្ស បំផុស​ស្មារតី ពង្រឹង​គោល​ជំហរ​សតិអារម្មណ៍ អប់រំ​វគ្គ​នយោបាយ កសាង​សមត្ថភាព ឆ្លើយតប​ការ​ឃោសនា​ប្រឆាំង​នានា។
  • សហការ​ជាមួយ​អង្គការ​ដឹកនាំ​របស់​គណបក្ស​ប្រចាំ​ប្រទេស​ថៃ ជំរុញ​ភារកិច្ច មុខ​នាទី របៀប​របប​ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​តាម​សេចក្តី​ណែនាំ​លេខ​១២/១៥ ចុះ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។
  • ពិនិត្យ​លទ្ធភាព ចងក្រង​សមាគម​ស្រប​តាម​ច្បាប់​ប្រទេស​ថៃ សិក្សា​ស្រាវជ្រាវ​អំពី​ចំណុច​ប្រឈម ក្តាប់​នូវ​មុខសញ្ញា​ដែល​បង្ក​បញ្ហា និង​ដាក់​ផែនការ​វាយបក​ឲ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​ព័ត៌មាន​ឃោសនា​វាយប្រហារ​នានា​របស់​ពួក​អមិត្ត​មក​លើ​គណបក្ស​នៅ​ក្នុង​តំបន់​គោលដៅ។
  • រៀបចំ​របាយការណ៍​ប្រចាំ​ខែ ត្រីមាស ឆមាស និង​ប្រចាំ​ឆ្នាំ បំពេញ​ភារកិច្ច​ផ្សេង​តាម​ការ​ចាត់តាំង​របស់​ប្រធាន​ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស​ប្រចាំ​ប្រទេស​ថៃ។

ក្រុម​ចល័ត មាន​សមាសភាព ១៥​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • ហ៊ីង ស៊ីដេត

អនុប្រធាន​ឈ្មោះ៖

  • ថង សាម៉ុន

សមាជិក​បុរស​ឈ្មោះ៖

  • តាន់ សម្បត្តិ
  • ទាង សាក់
  • តាន់ កុសល
  • តាំង យឿន
  • ជិន តារ៉ា
  • កឹម ចំរើន
  • ម៉ី ចន្ទវិសាល
  • ចិន សំណាង
  • សោម លីន
  • សាន សេង
  • រស់ ប៉ែត
  • សឹម សុវឌ្ឍនា

សមាជិក​ស្ត្រី​ឈ្មោះ៖

  • សៅ សុគន្ធកេត្យា។

ក្រុម​ចល័ត​មាន​ភារកិច្ច៖

  • ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​ការងារ​ទទួល​បន្ទុក​តាម​តំបន់ ក្រុម​ការងារ​ទទួល​បន្ទុក​និស្សិត ក្រុម​ការងារ​ទទួល​បន្ទុក​ព្រះសង្ឃ និង​សមណ​សិស្ស​ខ្មែរ នៅ​ពេល​មាន​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ដឹកនាំ​គណបក្ស ក្តាប់​បណ្ដាញ​ដែល​បង្ក​បញ្ហា​ឆ្លង​ប្រទេស សិក្សា​ទិដ្ឋភាព​ច្បាប់​អំពី​សកម្មភាព​របស់​បណ្ដាញ​ទាំងនោះ បំពេញ​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ចាត់តាំង​របស់​ប្រធាន​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ។

ក្រុម​ទទួល​បន្ទុក​ព្រះសង្ឃ និង​សមណ​សិស្ស​ខ្មែរ​មាន​សមាសភាព ៨​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • ប្រាក់ ចាន់ធឿន

អនុប្រធាន​បុរស​ឈ្មោះ៖

  • ភេ សងឃាង
  • ឆាយ សឿត

សមាជិក​បុរស​ឈ្មោះ៖

  • ឈិន ចាន់សុក្រី
  • អាំង សុបុណ្យ
  • និន វណ្ណៈ
  • រឿង បូរ៉ា

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ឆេង ចន្ធូ។

ក្រុម​នេះ​មាន​ភារកិច្ច៖

  • ចងក្រង​បណ្ដាញ​ព្រះសង្ឃ និង​សមណ​សិស្ស មុន​ពេល​ចេញ​ដំណើរ​ទៅ​សិក្សា សម្របសម្រួល​ឲ្យ​គាំទ្រ​ទាំង​ស្មារតី ទាំង​ប្រភព​ព័ត៌មាន​នានា រៀបចំ​របាយការណ៍​ប្រចាំ​ខែ ប្រចាំ​ត្រីមាស ប្រចាំ​ឆមាស​ឲ្យ​ប្រធាន​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ។

ក្រុម​ទទួល​បន្ទុក​និស្សិត​មាន​សមាសភាព ១១​នាក់៖

ប្រធាន​ស្ត្រី​ឈ្មោះ៖

  • សុវណ្ណ វណ្ណារតន៍

អនុប្រធាន​ស្ត្រី​ឈ្មោះ៖

  • ស្រេង សុកសេរីវឌ្ឍនី

អនុប្រធាន​បុរស​ឈ្មោះ៖

  • វេង ហៀង

សមាជិក​បុរស​ឈ្មោះ៖

  • ភុន សិភ័ក្ត
  • អាំង សេងលី
  • ជុំ សម្ផស្ស
  • ផុន ដារ៉ា

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ឆេង ច័ន្ទនីតា
  • ម៉ៅ សុភាព
  • ជាង មុយទាង
  • ឡាយ ចន្ថា។

ក្រុម​ការងារ​ទទួល​បន្ទុក​និស្សិត​មាន​ភារកិច្ច៖

  • ចងក្រង​បណ្ដាញ​និស្សិត​មុន​ពេល​ចេញ​ដំណើរ​ទៅ​សិក្សា លើក​ទឹកចិត្ត​និស្សិត​ជា​សមាជិក​បក្ស​ឲ្យ​ដឹកនាំ​សមាគម​និស្សិត ឲ្យ​ចូលរួម​កម្មវិធី​ផ្សេងៗ​ក្នុង​សកលវិទ្យាល័យ ផ្សព្វផ្សាយ​គោលការណ៍ គោល​នយោបាយ​បក្ស និង​រដ្ឋាភិបាល សហការ​ជាមួយ និង​គ្រប់គ្រង​សមាជិក​បក្ស​ជា​និស្សិត ពង្រឹង​គោល​ជំហរ ស្មារតី សតិអារម្មណ៍​សមាជិក​ជា​និស្សិត ផ្តល់​ការ​អប់រំ​វគ្គ​នយោបាយ រៀបចំ​របាយការណ៍​ប្រចាំ​ខែ ប្រចាំ​ត្រីមាស ប្រចាំ​ឆមាស និង​បំពេញ​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ចាត់តាំង​របស់​ប្រធាន​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស។

ក្រុម​បណ្ដាញ​ព័ត៌មាន​សង្គម (ហ្វេសប៊ុក យូធូប ធ្វីតទើ។ល។ មាន​សមាសភាព ១០​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • ឈឹម វិបុល

អនុប្រធាន​បុរស​ឈ្មោះ៖

  • ពឹម សុភា
  • ឡាយ សុវណ្ណ

អនុប្រធាន​ស្ត្រី​ឈ្មោះ៖

  • ឆាយ ភិលិយ៉ា

សមាជិក​បុរស​ឈ្មោះ៖

  • ផែន រដ្ឋា
  • ឆោម សុខខឿន
  • កែវ សម្ផស្ស
  • ឡឹប ផានី

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ជា ផល្លី
  • សាយ រស្មីសូរិយា។

ក្រុម​នេះ​មាន​ភារកិច្ច៖

  • ឆ្លើយតប​ការ​ឃោសនា​អកុសល​លើ​បណ្ដាញ​ព័ត៌មាន​សង្គម តាមដាន​ខ្លឹមសារ​មុខសញ្ញា​បង្ក​បញ្ហា​ផ្សាយ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម ក្តាប់​ផែនការ​សកម្មភាព​ចំណុច​វាយប្រហារ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ឆ្លើយតប និង​ទុកជា​ភស្តុតាង ចងក្រង​រចនាសម្ព័ន្ធ​មុខសញ្ញា​ដែល​បង្ក​បញ្ហា​បំផុស​ព័ត៌មាន​អកុសល​តាម​បណ្តា​គោលដៅ រៀបចំ​អ្នក​ថត​វីដេអូ រូបថត​សន្លឹក ទុក​ជា​ឯកសារ បូក​សរុប​ខ្លឹមសារ និង​សកម្មភាព​ពេល​មាន​បាតុកម្ម ឬ​កម្មវិធី​ក្រុម​ប្រឆាំង ដើម្បី​សុំ​គោលការណ៍​ដឹកនាំ និង​គ្រប់គ្រង​ស្ថានភាព បំពេញ​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ចាត់តាំង​របស់​ប្រធាន​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ។

ក្រុម​គាំទ្រ​មាន​សមាសភាព ១១​នាក់ គ្មាន​ប្រធាន អនុប្រធាន មាន​តែ​សមាជិក៖

បុរស​ឈ្មោះ៖

  • ស្រី ចាន់ថន
  • ហេង វណ្ណនី
  • ចេង ប៊ុណ្ណារ៉ា
  • ម៉ម ដារ៉េត
  • ឡោ ចាន់លី
  • ពីជិត សិរិរិទ្ធ
  • ស ជាវស៊្រាង
  • ថោង ពេជ្រពន្លឺ
  • គិន សុជាតិ
  • ឌី ប៉ូរីម៉ា

ស្ត្រី​ឈ្មោះ៖

  • ឃឹម ភុនកន្និដ្ឋា។

ប្រការ​២ ចែង​អំពី​ការ​បង្កើត និង​ចាត់តាំង​លេខាធិការដ្ឋាន​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​សមាសភាព​ដូច​តទៅ​នេះ៖

ប្រធាន​បុរស​ឈ្មោះ៖

  • ស្រ៊ុន ចន្ថុល

អនុប្រធាន​បុរស​ឈ្មោះ៖

  • ហង្ស កក្កដារាស្សី

អនុប្រធាន​ស្ត្រី​ឈ្មោះ៖

  • ឡុង លក្ខិណា

សមាជិក​បុរស​ឈ្មោះ៖

  • យិន វណ្ណៈ
  • អ៊ូច ពិសី
  • គឹម សៀងហៃ
  • គង់ កុម្ភៈ
  • ធាម ស៊ាងហាក់
  • លាង សុភ័គ
  • ឆេង រក្សា
  • កាក់ វឿន
  • ឡាត រដ្ឋា

សមាជិក​ស្ត្រី​ឈ្មោះ៖

  • អុល ច័ន្ទណា
  • លឹម រតនៈលាភា
  • ស្រេង ស្រីនី
  • ជ្រិះ សិលា
  • ថាត សុវណ្ណលក្ម្សី
  • លាង វិជ្ជលី។

លេខាធិការដ្ឋាន​មាន​ភារកិច្ច​ដូច​តទៅ​នេះ៖

  • គ្រប់គ្រង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ខែ ត្រីមាស ឆមាស ប្រចាំ​ឆ្នាំ ទទួល​ការងារ​បដិសណ្ឋារកិច្ច​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
  • រៀបចំ​ចងក្រង ប្រមូល​ព័ត៌មាន​អំពី​រចនាសម្ព័ន្ធ​របស់​ចលនា និង​ក្រុម​នានា​ដែល​មាន​នៅ​ប្រទេស​ថៃ។

សេចក្តី​រាយការណ៍​នេះ​ជា​ភាគ​បញ្ចប់​អំពី​សកម្មភាព​បក្ស​ប្រជាជន​កម្ពុជា ដែល​ពង្រីក​បណ្ដាញ​សាខា​ឥទ្ធិពល​នៅ​បរទេស ដែល​អាច​គំរាម បំភិតបំភ័យ​សមាជិក​សហគមន៍​ខ្មែរ​តាម​ប្រទេស​នីមួយៗ​នា​បច្ចុប្បន្ន និង​អនាគត។

ជនជាតិ​ខ្មែរ​នៅ​បរទេស​ឧស្សាហ៍​នាំគ្នា​និយាយ​ថា៖ យើង​ជា​ខ្មែរ​ដូចគ្នា យើង​គប្បី​មាន​ភាតរភាព សាមគ្គីភាព ឯកភាព​ជាតិ ចេះ​ស្រឡាញ់​គ្នា រាប់អាន​គ្នា​ជា​បងប្អូន។ បើ​ធ្វើ​បាន​ទៅវិញ​ទៅមក នោះ​ប្រពៃ​ណាស់។ ការពិត​ជាក់ស្តែង​វា​មិន​ដូច្នោះ​សោះ។ ខ្មែរ​ម្ខាង​មាន​បេះដូង​ទូលាយ គ្មាន​ចង់​បាន​ប្រយោជន៍​អ្វី​ពី​នរណា រីឯ​ខ្មែរ​ម្ខាង​ទៀត​គេ​មាន​មនោគមន៍វិជ្ជា មាន​ផែនការ​រក​ប្រយោជន៍​សម្រាប់​ក្រុម​គេ បក្ស​គេ ពួកគេ ហើយ​ប្រើ​ពាក្យ​បន្លំ​ត្រចៀក​អ្នក​ខាងក្រៅ​ថា គេ​ស្វែងរក​សាមគ្គីភាព ឯកភាព​ជាតិ។

ពាក្យ​ស្លោក​អាមេរិកាំង​មួយ​ប្រយោគ​និយាយ​ថា៖ ចូរ​ប្រយ័ត្ន​មនុស្ស​ដែល​អ្នក​ទុកចិត្ត។ អំបិល និង​ស្ករ មើល​ទៅ​ដូច​តែ​គ្នា

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស