26 C
Phnom Penh

បទវិភាគ៖ តើ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​នយោបាយ​ប្រជែង​គ្នា ឬ​បំពេញ​គ្នា?

លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ស្ថិត​ក្នុង​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក។ ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រទេស​បាន​ធ្លាក់​ដុនដាប​ទ្រុឌទ្រោម​យ៉ាង​ដំណំ ហើយ​នាំ​ឲ្យ​រាស្រ្ត​នៅ​ក្នុង​នគរ​ក្លាយ​ជា​រាស្រ្ត​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ តាមពិត​ទៅ ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ជា​ខ្លាំង។ ឆន្ទៈ​នេះ​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣...

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ ប្រមុខ​ការទូត​ចិន​ត្រឡប់​ទៅវិញ​បាន​ត្រឹម​ពាក្យ​ថា​អរគុណ តែ​ពុំ​មាន​ការ​សន្យា​ជួយ​ចិន​ប្រឆាំង​អាមេរិក​ឡើយ

ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​បិទ​បញ្ចប់​ហើយ​នូវ​ទស្សនកិច្ច ៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាមួយ​នឹង​ការ​ទៅដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

ចិន​កាន់តែ​ឈឺចាប់​នឹង​អាមេរិក ដែល​បាន​ប្រមូល​កម្លាំង​កាន់តែ​ធំ​ក្នុង​ការ​ប្រឆាំង​នឹង​ខ្លួន

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្ពន្ធភាព​ប្រឆាំង​ចិន ចាប់ផ្ដើម​កកើត​មួយ​ទៀត​បន្ទាប់ពី​សម្ពន្ធភាព​ដ៏​រឹងមាំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ក្នុង​អន្តរកាល​នៃ​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្ពន្ធភាព​សន្ទនា​ចតុភាគី​ហៅថា Quad ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។ សម្ពន្ធភាព​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មាន​ឈ្មោះ​ថា AUKUS ជា​សម្ពន្ធភាព​ត្រីភាគី​ដែល​មាន​អាមេរិក អង់គ្លេស និង​អូស្ត្រាលី។ សម្ពន្ធភាព​នេះ គឺ​មិន​ខុស​នឹង​សម្ពន្ធភាព​ចតុភាគី​នោះ​ទេ។ គោលដៅ​រួមគ្នា​តែ​មួយ គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​បច្ចេកទេស​យោធា និង​អន្តរាគមន៍​យោធា។ សម្ពន្ធភាព​ថ្មី​នៃ​ប្រទេស​បី​នេះ គឺ​មាន​កិច្ចសន្យា​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅដល់​ប្រទេស​អូស្ត្រាលី តែ​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង...

បុរស​ខ្លាំង​ហ្វីលីពីន​ជិត​អស់​អំណាច ខណៈ​តុលាការ​អន្តរជាតិ​សម្រេច​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ប្រទេស​ហ្វីលីពីន នឹង​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទៀត ដែល​ជា​ការ​បិទ​បញ្ចប់​អាណត្តិ​របស់​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។ យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រធានាធិបតី​កាន់​អំណាច​បាន​តែ ៦​ឆ្នាំ​ប៉ុណ្ណោះ គឺ​មួយ​អាណត្តិ។ ការ​ចាកចេញ​ពី​តំណែង​របស់​ប្រធានាធិបតី ត្រូវ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ សម្រាប់​បុរស​ខ្លាំង ឌូទើតេ មាន​ពេល​កាន់​អំណាច​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ គឺ​បុរស​វ័យ ៧៦​ឆ្នាំ​រូប​នេះ​ត្រូវ​ចាកចេញ​ពី​តំណែង។ លោក ឌូទើតេ បាន​ចូល​កាន់​តំណែង​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៦។ ការ​កាន់​អំណាច​បាន​មិន​ដល់​មួយ​ឆ្នាំ​ផង បុរស​នេះ​បាន​បើក​យុទ្ធនាការ​មួយ​គេ​ហៅថា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នេះ...

UN នឹង​សម្រេច​ថា​តើ​រដ្ឋាភិបាល អ៊ុងសាន ស៊ូជី ឬ​ក៏​ពួក​យោធា​ជា​អ្នក​កាន់កាប់​អាសនៈ​នៅ UN ឬ​ក៏​ទុក​ឱ្យ​ទំនេរ

មហាសន្និបាត​លើក​ទី​៧៥ របស់​អង្គការ​សហប្រជាជាតិ ត្រូវ​ចាប់ផ្ដើម​នៅ​បុរី​ញីវយ៉ក នៅ​ថ្ងៃ​ទី​១៤ កញ្ញា។ សម្រាប់​មហាសន្និបាត​ឆ្នាំ​នេះ​មាន​របៀបវារៈ​ជាច្រើន​ដែល​ត្រូវ​លើកឡើង ប៉ុន្តែ​ភាព​ចម្រូងចម្រាស​មួយ​បាន​ផ្ទុះឡើង គឺ​ការ​ដណ្ដើម​អាសនៈ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​រវាង​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​របប​សឹក​ភូមា។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា Irrawaddy បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​សាតាំង​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នឹង​ធ្វើការ​សម្រេច​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ដើម្បី​កំណត់​ថា​តើ​អាសនៈ​នេះ​ត្រូវ​ប្រគល់​ឱ្យ​ភាគី​ខាង​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​ក៏​ត្រូវ​ប្រគល់​ឱ្យ​របប​សឹក​ដឹកនាំ​ដោយ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឬ​ក៏​ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ។ របប​សឹក​ភូមា បាន​ដាក់​លិខិត​ស្នើសុំ​ទៅកាន់​គណៈកម្មការ​សាតាំង​នេះ​តាំងពី​ដើម​ខែ​មិថុនា ប៉ុន្តែ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទុក​រហូត​មក​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បើក​មហាសន្និបាត​ចូល​មកដល់។ តែ​ជាមួយ​គ្នា​នេះ...

វៀតណាម​ចុះហត្ថលេខា​ពង្រីក​វិស័យ​ការពារ​ជាតិ​ជាមួយ​ជប៉ុន​នៅ​ចំពោះ​វត្តមាន​ប្រមុខ​ការទូត​ចិន

នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ហាណូយ និង​ប្រទេស​ពីរ​ទៀត​មិនទាន់​បាន​ចាកចេញ​ផុត​ពី​ដែនដី​អាស៊ាន​ផង ស្រាប់តែ​វៀតណាម និង​ជប៉ុន បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​រួម​គ្នា​ក្នុង​ការ​សំដៅ​ពង្រឹង​សន្តិសុខ​តំបន់ ដែល​មើល​ទៅ​ជា​ការ​ទាត់ចោល​នូវ​ការ​ស្នើសុំ​របស់​ចិន សុំ​ឱ្យ​វៀតណាម ជួយ​ទប់ស្កាត់​អ្នក​ខាងក្រៅ​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​តំបន់។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូដូ គឺ​ជប៉ុន និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១១ កញ្ញា។ កិច្ចព្រមព្រៀង​នេះ​ផ្ដល់​ឱកាស​ឱ្យ​មាន​ការ​បញ្ចេញ​ឧបករណ៍ និង​បច្ចេកវិទ្យា​ការពារ​ជាតិ​ដែល​ផលិត​ដោយ​ជប៉ុន ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ហាណូយ អំឡុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន Nobuo Kishi...

ខួប​បង្កើត​របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​ចម្លែក​ធ្វើ​ទាំង​យប់

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​កូរ៉េ​ខាងជើង ដែល​ជា​រដ្ឋ​អាថ៌កំបាំង​តែងតែ​បង្កើត​ព្រឹត្តិការណ៍​អ្វី​មួយ​ចម្លែក​ជាងគេ។ ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យក្មេង គីម ជុងអ៊ុន គឺ​រដ្ឋ​ផ្ដាច់ការ​សន្តតិវង្ស​មួយ​នេះ​មិន​ដែល​ធ្វើ​អ្វី​មួយ​ឱ្យ​ពិភពលោក​សាទរ និង​ស្ងប់​អារម្មណ៍​ផ្លូវចិត្ត​នោះ​ទេ។ រដ្ឋ​មួយ​នៅ​ឧបទ្វីប​កូរ៉េ បើ​មិន​បាន​គំរាម​ពិភពលោក​ដោយ​ការ​បាញ់​កម្ទេច​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​មិន​ចម្លែក​នោះ​ទេ។ រាល់​គ្រប់​ព្រឹត្តិការណ៍​ជាតិ គឺ​សុទ្ធតែ​ហែ​ក្បួន​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​មិន​អស់ចិត្ត​ឡើយ។ នៅ​ក្នុង​ពិធីបុណ្យ​ខួប​លើក​ទី​៧៣ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​ទាំង​យប់ គឺ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កញ្ញា។ ព្រឹត្តិការណ៍​លើក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ហែ​ក្បួន​មីស៊ីល សព្វាវុធ​ធ្ងន់ៗ​ដូច​លើក​មុន​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​ត្រាក់ទ័រ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ក្បួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៅវិញ។ ចំណែក​អ្នក​ដើរ​ព្យុហយាត្រា​ភាគច្រើន​ជា​យុវជន...

ព្រំដែន